ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជារឿងល្អដែលកម្ពុជាសម្បូរត្រីលក់មិនអស់ ហើយមានតម្លៃសមរម្យ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជារឿងល្អដែលកម្ពុជាសម្បូរត្រីលក់មិនអស់ ហើយមានតម្លៃសមរម្យ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អ​ណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើង​គួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ដែលការកើនឡើង​បរិមាណត្រី​​ឆ្នាំនេះគឺ​កើតចេញពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងសូមបន្តការងារនេះឱ្យដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវបរិមាណត្រីបន្តកើនឡើង​បន្ថែមទៀត។

ជាមួយនឹងការកើនឡើងនៃបរិមាណត្រីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងឃើញប្រជាពលរដ្ឋយើងសប្បាយរីករាយ ដែលខ្ញុំថា អ្នកលក់គាត់រអ៊ូថា ឥលូវត្រីច្រើនពេកលក់អត់អស់, ខ្ញុំថាល្អណាស់ដែលមានត្រីច្រើនលក់មិនអស់ ហើយមានតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រីហើយលក់ថ្លៃ នេះគឺជាបញ្ហា»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធានានូវផលត្រីសម្រាប់រួមទាំងអស់គ្នាគឺជារឿងល្អណាស់ ដូចនេះបឹងរួម បឹងធម្មជាតិត្រូវរួមគ្នាថែរក្សា និងខិតខំធ្វើការងារនេះបន្តទៀត ដើម្បីឱ្យបរិមាណត្រីបន្តកើនឡើង, នេះគឺជាលទ្ធផលដែលបង្ហាញថា វិស័យកសិកម្មកម្ពុជា មានភាពធន់ចំពោះការប្រែ​ប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ និងមានលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ នៅគ្រប់កាលៈទេសៈ ដោយបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ មិនថាក្នុងស្ថានភាពនៃវិបត្តិកូវីដ ១៩ ឫគ្រោះធម្មជាតិនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្រេចលុបឡូត៍នេសាទនៅឆ្នាំ២០១២ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិតជាបានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត​ដល់ប្រជានេសាទ និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.