ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​៖ កម្ពុជាមិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ​ តែបើលាបពណ៌កម្ពុជា កម្ពុជាត្រូវតែតបវិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​៖ កម្ពុជាមិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ​ តែបើលាបពណ៌កម្ពុជា កម្ពុជាត្រូវតែតបវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជាមិនបានលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុង​នយោបាយរបស់ប្រទេសណា​នោះទេ រឿងជម្លោះកើតក្នុងប្រទេសខ្លួន ត្រូវរកដំណោះស្រាយដោយខ្លួនឯង ​ហើយត្រូវបញ្ឈប់ការលាបពណ៌មកលើកម្ពុជា បើមិនដូច្នេះទេ កម្ពុជាត្រូវតែតបទៅវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៥នេះ។

ជុំវិញបញ្ហាជម្លោះនយោបាយដែលកើតឡើងក្នុងប្រទេសថៃរីករាលដាលកាន់តែធំឡើង ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា សម្តេចន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយបញ្ជាស្ថាប័នរដ្ឋ គឺស្ថិតនៅលើនាយករដ្ឋមន្រ្តី។ ហើយការដែលកម្ពុជាបានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយរបស់ថៃ គឺជាការឆ្លើយទៅវិញ ចំពោះអ្វីដែលថៃតែងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ឥលូវមកចោទថា រាជរដ្ឋាភិបាល ជាពិសេសទៅចោទសម្តេចតេជោ ថាទៅលូកលាន់ផ្ទៃក្នុងនយោបាយរបស់ប្រទេសគេ។ [….] កម្ពុជាមិនបានធ្វើអ្វីទៅលូករឿងផ្ទៃក្នុងរបស់គេ រឿងបក្សយ៉ាងម៉េច ដកអ្នកណា ដាក់អ្នកណា ជារឿងរបស់គេ ប៉ុន្តែរឿងដែលប៉ះពាល់កម្ពុជា កម្ពុជាត្រូវតែឆ្លើយតបហើយ»។

សម្តេចមានប្រសាសន៍ថា ដល់ពេលហើយដែលកម្ពុជាត្រូវឆ្លើយតប ខណៈកន្លងមកកម្ពុជាតែងតែអត់ធ្មត់ ដើម្បីកុំឱ្យមានបញ្ហាជាមួយគ្នា បើទោះបីជាកន្លងមក ថៃ​តែងតែមូលបង្កាច់​ និងលាភជាច្រើនលើកច្រើនសារមកលើកម្ពុជា​។ កម្ពុជាមានភស្តុតាងច្រើនណាស់ ចំពោះការបង្កាច់បង្ខូច​ទាំងនោះ ប៉ុន្តែកម្ពុជាមិនចង់មានបញ្ហាជាមួយប្រទេសជិតខាង។

សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា ​ការចាត់វិធានការរបស់កម្ពុជា គ្មានអ្វីក្រៅពីការការពារកិត្តិយស សេចក្តីថ្លៃថ្នូភាពត្រឹមត្រូវ បូរណៈភាពទឹកដី និងឧត្តមប្រយោជន៍ខ្មែរតែប៉ុណ្ណោះ។

គួររម្លឹកថា ពាក់ព័ន្ធស្ថានភាពជម្លោះនៃប្រទេស​កម្ពុជា-ថៃ កាលពីកណ្តាលខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញសារសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ដែលមានរយៈពេល១៧៖០៦នាទី ​ដែលតាមរយៈសារសន្ទនានេះ នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការសុំអង្វរ និងសុំយោបល់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ទល់ស្ថានភាពប្រេះស្រាំផ្ទៃក្នុងរបស់ថៃ ស្មើនឹងទង្វើក្បត់ជាតិ​។ ជាមួយគ្នានេះ ​សម្តេចតេជោបានទម្លាយនូវទំនាក់ទំនងរបស់សម្តេច និងគ្រួសារថាក់ស៊ីន និងការព្យាករណ៍ពីផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថៃថ្មីនៅពេលខាងមុខផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.