ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

លោក ម៉េត មាសភក្ដី ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី។

លោក ម៉េត មាសភក្ដី ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយលោក ម៉េត មាសភក្ដី ត្រូវបានតែងតាំងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធយ៉ាងឱឡារិកផងដែរ។

លោក ម៉េត មាសភក្ដី ដែលទើបនិងចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី បានធ្វើការប្តេជ្ញា ថានឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ គោរពតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបានល្អបំផុត និងបំពេញភារៈកិច្ច របស់ខ្លួនឲ្យបាន ល្អប្រសើរ គោរពការពារ ជាដាច់ខាតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍ថា អភិបាលរងខេត្តឧត្ដរមានជ័យ ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវតែគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើរដល់ អភិបាលរងខេត្តឧត្ដរមានជ័យថ្មី ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក ក៏ដូចជាបង្កើនទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ពន្ធ័ សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ៕ដោយ៖លួនហាក់ឡី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.