ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃ លិន និងណែនាំពី​ឱកាស​ការងារ

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃ លិន និងណែនាំពី​ឱកាស​ការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 ប៉ៃ លិន៖នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទូទៅ នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនិងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្ត​ចាន់​បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ ដោយ​ផ្ទាល់​ពី​ស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់​បញ្ហា​ប្រឈម​នានា ដែលពួកគាត(ពលករ) កំពុងជួបប្រទះ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានជួបសំណេះសំណាលផ្ទាល់ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំង​ពន្យល់​ណែនាំ​ដល់​ពលករ​ឱ្យ​ស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែល​កំពុង​ត្រូវការកម្លាំងពលកម្មជាច្រើន។

មាន

Bayon Television

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃលិន និងណែនាំពី​ឱកាស​ការងារ

Share

Tweet

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទូទៅ នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនិងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្ត​ចាន់​បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ ដោយ​ផ្ទាល់​ពី​ស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់​បញ្ហា​ប្រឈម​នានា ដែលពួកគាត(ពលករ) កំពុងជួបប្រទះ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានជួបសំណេះសំណាលផ្ទាល់ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំង​ពន្យល់​ណែនាំ​ដល់​ពលករ​ឱ្យ​ស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែល​កំពុង​ត្រូវការកម្លាំងពលកម្មជាច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់ណែនាំយ៉ាងលម្អិតអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញឱ្យពលរដ្ឋស្វែងរកការងារធ្វើក្នុងប្រទេស។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់​ធ្ងន់​ថា ការធ្វើការងារ ក្នុងប្រទេស មានអត្ថប្រយោជន៍ជាច្រើនដូចជា៖ នៅជិតក្រុមគ្រួសារ អាច​មើល​ថែ​ទាំ​គ្រួសារ និងកូនចៅបានជាប់លាប់, កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់​នៅ​ថ្លៃ​ៗ​នៅបរទេស, ទទួលបានការការពារ ស្ថិតក្រោមការការពារ ផ្នែកច្បាប់ និង​សិទ្ធិ​ការងារ​ពេញ​លេញរបស់កម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបាន​ណែនាំ​ពលករ​ឱ្យ​ពិចារណាលើ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ដែលក្រសួងកំ ពុងផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាព និង​ទទួល​បាន​ការងារ ដែលមានប្រាក់ឈ្នួលខ្ពស់ នៅក្នុងប្រទេស។ រាជរដ្ឋាភិបាល តែងតែយក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព និងសុវត្ថិភាព របស់ពលករ គ្រប់រូប មិនថាបងប្អូន​កំពុង​ធ្វើ​ការ​នៅ​ទី​ណា​នោះ​ទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.