ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ឧត្តមសេនីយ៍ទោ ហួត សុធី តំណាង​នាយ​ឧត្តមសេនីយ៍ ស ថេត នាំយក​ស្បៀងអាហារ​ឧបត្ថម្ភ​កម្លាំង​នគរបាល​នៅ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ

​ឧត្តមសេនីយ៍ទោ ហួត សុធី តំណាង​នាយ​ឧត្តមសេនីយ៍ ស ថេត នាំយក​ស្បៀងអាហារ​ឧបត្ថម្ភ​កម្លាំង​នគរបាល​នៅ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​បន្ដ​នាំ​ស្បៀងអាហារ​ជា​លើក​ទី​២ របស់​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ដល់​កម្លាំង​នគរបាល​ឈរជើង​នៅ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ផ្គង់​ផ្គត់​តម្រូវការ​ប្រចាំថ្ងៃ​។​

​ស្បៀង​អាហារ​ដែល​នាយ​ឧត្តមសេនីយ៍ ស ថេត ចាត់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី នាំយក​ទៅ​ឧបត្ថម្ភ​កម្លាំង​ឈរជើង​នៅ​សមរភូមិ​មុខ គឺ​សាច់ក្រក ចំនួន​៥០០​គីឡូក្រាម​។​

​ក្នុងនោះ​ត្រូវ​បាន​បែងចែក​ទៅ វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ ចំនួន​១០០​គីឡូក្រាម​, វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ចំនួន​១០០​គីឡូក្រាម និង​ទីបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤ ចំនួន​៣០០​គីឡូក្រាម​។​

​សូមជម្រាបថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​នាយ​ឧត្តមសេនីយ៍ ស ថេត ចាត់​តំណាង​នាំយក​ស្បៀងអាហារ​ឧបត្ថម្ភ​ដល់​កម្លាំង​នគរបាល​ជួរមុខ ដែល​កាលពី​លើក​ទី​១ បាន​នាំ​យក​សាច់ក្រក សាច់ជ្រូក​ចំនួន​៥០០​គីឡូក្រាម និង​ត្រីងៀត​ចំនួន​៥០០​គីឡូក្រាម ដើម្បី​បែងចែក​ដល់​វរ​នគរបាល​ការពារ​ព្រំដែន​គោក​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.