ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

​ឯកឧត្តម ខូ​យ រី​ដា និង​លោក​បណ្ឌិត ប្រាំង ជលសា បិទ​វគ្គ​អប់រំ​នយោបាយ​កម្រិត​១ ជំនាន់​ទី​៣ ជូន​ដល់​សិក្ខាកាម​ទាំង​១៩៧​នាក់ របស់​គណបក្ស​ប្រជាជន​ស្រុក​ក្រគរ

​ឯកឧត្តម ខូ​យ រី​ដា និង​លោក​បណ្ឌិត ប្រាំង ជលសា បិទ​វគ្គ​អប់រំ​នយោបាយ​កម្រិត​១ ជំនាន់​ទី​៣ ជូន​ដល់​សិក្ខាកាម​ទាំង​១៩៧​នាក់ របស់​គណបក្ស​ប្រជាជន​ស្រុក​ក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ និង​លោក​បណ្ឌិត ប្រាំង ជលសា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​គណបក្ស​ស្រុក​ក្រគរ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បិទ​វគ្គ​អប់រំ​នយោបាយ​កម្រិត​១ ជំនាន់​ទី​៣ ជូន​ដល់​សិក្ខាកាម​ទាំង​១៩៧​នាក់ បន្ទាប់ពី​បាន​ដំណើរការ អស់​រយៈពេល​៣​ថ្ងៃ​រួច​មក​។​

​លោកស្រី មិត្ត សុភាព សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ គណបក្ស​ស្រុក​ក្រគរ បានឱ្យដឹងថា វគ្គ​អប់រំ​នយោបាយ​កម្រិត​១​ជំនាន់​ទី​៣ បាន​ដំណើរការ​អស់​រយៈពេល​៣​ថ្ងៃ មាន​សិក្ខាកាម​១៩៧​នាក់ ជា​មន្ត្រី​ដែល​មាន​តួនាទី​នៅក្នុង​អង្គការ​ចាត់តាំង​មូលដ្ឋាន​។ ខ្លឹមសារ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ ដែល​បាន​សិក្សា​អស់​រយៈពេល​៣​ថ្ងៃនោះ រួមមាន​៖ ១-​ប្រវត្តិ​សកម្មភាព ស្នាដៃ និង​បទពិសោធន៍​, ២-​កម្មវិធី​នយោបាយ និង​គោលនយោបាយ​, ៣-​ការយល់ដឹង​ចាំបាច់​អំពី​លក្ខន្តិកៈ​, ៤-​សភាពការណ៍ និង​បណ្តា​ភារកិច្ច​ចំពោះមុខ និង​៥-​ការកសាង​អត្ត​ចរិក សីលធម៌​ល្អ​ប្រពៃ របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​។ វិធីសាស្ត្រ​រៀនសូត្រ គឺ​អនុវត្ត​តាម​គោលការណ៍​ទ្រឹស្តី​ផ្សារ​ភ្ជាប់​នឹង​ការប្រតិបត្តិ ផ្លាស់ប្តូរ​បទពិសោធន៍ ធ្វើ​ឱ្យ​សិក្ខាកាម​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន លើកកម្ពស់​នូវ​ភាពស្វាហាប់ ឆន្ទះ​ត្រិះរិះ​ពិចារណា និង​បញ្ចេញមតិ ពង្រឹង​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​។​

​បន្ទាប់​ពី តំណាង​សិក្ខាកាម មាន​ចំណាប់អារម្មណ៍ និង​ប្តេជ្ញាចិត្ត​នោះ​រួចមក​, ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា យោង​តាម​ស្មារតី​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស កាលពី​ឆ្នាំ​២០១៥ បាន​ដាក់ចេញ​នូវ​ទិសដៅ​អប់រំ​នយោបាយ ដល់​មន្ត្រី​គណបក្ស​នៅ​គ្រប់​ថ្នាក់ ជា​ពិសេស​មន្ត្រី​វ័យក្មេង ដែល​ជា​កម្លាំង​បន្តវេណ​ប្រកប​ដោយ​ថាមពល​។ ជាក់ស្តែង​វគ្គ​អប់រំ​នយោបាយ​ត្រូវបាន​បញ្ចប់​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត សូម​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំង​១៩៧​នាក់​៖ ១-​ត្រូវ​ក្តាប់ជាប់​គោលការណ៍​ដឹកនាំ​របស់​បក្ស គឺ​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន ម៉ឺងម៉ាត់ រឹងមាំ​ខាង​គោល​ជំហរ​និង​គោរព​ច្បាប់​, ២-​ធ្វើជា​គម្រូ​ល្អ​ដល់​ថ្នាក់ក្រោម គោរព​លក្ខន្តិកៈ​របស់​បក្ស​, ៣-​យកចិត្តទុកដាក់​ចូល​រួម​ជាមួយ​អង្គការ​ចាត់​តាំង បន្ត​ពង្រឹង និង​ពង្រីក​មន្ត្រី​បក្ស​ទទួល​បាន​ទាំង​បរិមាណ និង​គុណភាព ទាំង​នយោបាយ សតិអារម្មណ៍ និង​ឆ្លើយតប​ទៅនឹង​សំណូមព​រទាំង​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន ក៏​ដូច​ទៅ​អនាគត​, ៤-​បន្ត​រៀនសូត្រ​ដុសខាត់​នូវ​ចំណេះដឹង​ជា​ប្រចាំ​តាម​ស្មារតី​រៀន​ហើយ​រៀន​ទៀត រៀន​ពេញ​មួយជីវិត​, ៥-​បន្ត​តាមដាន​ក្តាប់​ឱ្យ​ជាប់​រាល់​សកម្មភាព​ខុស​ច្បាប់ ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​ពួក​ជ្រុលនិយម និង​ពួក​អ​មិត្ត​ដែល​វាយប្រហារ​មក​លើគ​ណ​បក្ស ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​, ៦-​ចូលរួម​យ៉ាង​សកម្ម ចលនា​ទាក់ទាញ​កម្លាំង​ពី​គណបក្ស​ផ្សេងៗ ឱ្យ​ងាក់​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​, ៧- ថែរក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​សាមគ្គី​រស់ បែកបាក់​សាមគ្គី​ស្លាប់ និង​៨-​ស្រុក ក្រុង​បន្ត​រៀបចំ​វគ្គ​អប់រំ​នយោបាយ ដើម្បី​លើកកម្ពស់​សមត្ថភាព ជូន​មន្ត្រី​គណបក្ស ស្របតាម​គោលការណ៍​របស់​គណអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល បាន​ដាក់ចេញ​។​

​តាមរយៈ​នេះ​ដែរ លោក​សូម​អំពាវនាវ​ដល់​សិក្ខាកាម​សូម​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ជុំវិញ​ការដឹកនាំ​របស់​គណបក្ស ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ និង​ស្ថានភាព​ណាក៏ដោយ ត្រូវតែ​ការពារ​ឱ្យបាន​ជា​ដាច់ខាត នូវ​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ​ជាតិ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​រីកចម្រើន ជឿនលឿន​ទៅ​មុខ ដោយ​គ្មាន​ការ​កើត​ឡើង​វិញ​នូវ​សង្គ្រាម បែកបាក់​ផ្ទៃក្នុង​ជាតិ​នោះ​ឡើយ​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​បញ្ជាក់ថា រូបលោក​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ជាមួយ​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ធ្វើយ៉ាងណា​ឱ្យ​ខេត្ត​ពោធិ៍សាត់ មានការ​ប្រែប្រួល​ជា​វិជ្ជមាន តាមរយៈ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង​ដូចជា​ករណី​សំរាម គឺជា​ប្រធានបទ​ក្តៅ ដែល​ខេត្ត​របស់​យើង​បាន​នឹង​កំពុង​អនុវត្ត​បោះ​ជំ​ហ៊ាន​ឈានឡើង ហើយ​ខេត្ត​ក្រុង​ដ៏​ទៃ​ផ្សេងទៀត​ក៏​បាន​យកទៅអនុវត្ត​បន្ត​ផងដែរ​។ នៅ​ចំពោះមុខ​នេះ អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​សាធារណៈ នឹង​ចាប់​ដំណើរការ​តំឡើង ពី​ចំណុច​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​បន្ត​រហូត​ដល់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ដែរ​នេះ​ទាមទៀរ​ឱ្យមាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​។​

​នៅ​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ខូ​យ រី​ដា និង​លោក​បណ្ឌិត ប្រាំង ជលសា រួម​ជាមួយ​ក្រុម​ការងា​រ បាន​នាំយក​នូវ​សៀវភៅ និង​សម្ភារៈ​សិក្សា ផ្តល់ជូន​ដល់​ក្មួយៗ​សិស្សានុសិស្ស ជាង​១០០​នាក់ នៅ​សាលា​មត្តេយ្យ និង​បឋមសិក្សា​ផ្ទះ​គ ស្ថិតក្នុង​ភូមិ​ផ្ទះ​គ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ដោយ​ក្នុង​ឱកាស​នោះ បាន​ជួយ​ឧបត្ថម្ភ​ថវិកា ចំនួន​១,៨០០​ដុល្លារ សម្រាប់​ចូលរួមចំណែក កសាង​អគារ​ទីចាត់ការ​និង​បណ្ណាល័យ​សាលា ដែល​ទើបតែ​កសាងបាន​២០% មាន​បណ្តោយ​១៩​ម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ ទុក​ជា​គុណប្រយោជន៍​ដល់​កូនចៅ​ប្រជាពលរដ្ឋ​នៅ​ចុងកាត់មាត់ញក បាន​ទីកន្លែង​សិក្សា​រៀនសូត្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.