ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

គណបក្ស​ប្រជាជន​កម្ពុជា​ជា​តួអង្គ​ស្នូល​តែមួយគត់​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដែល​បាត់បង់​ដោយសារ​របប​ខ្មែរក្រហម និង​នាំ​យក​សុខសន្តិភាព​ពេញលេញ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ជូន​មាតុភូមិ​កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​ជា​តួអង្គ​ស្នូល​តែមួយគត់​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដែល​បាត់បង់​ដោយសារ​របប​ខ្មែរក្រហម និង​នាំ​យក​សុខសន្តិភាព​ពេញលេញ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ជូន​មាតុភូមិ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៧៤​ឆ្នាំ ថ្ងៃកំណើត​បក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ក្រចេះ លោក នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ប្រតិបត្តិ​ករ​តែមួយគត់​ដែល​បាន​ជួយ​សង្គ្រោះ​ជាតិ និង​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ស្តារ​នូវ​ខឿន​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដែល​បាន​បាត់បង់​ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឱ្យ​ត្រឡប់​មក​ជូន​មាតុភូមិ​កម្ពុជា​វិញ​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការនាំយក​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ចំពោះមុខ​សមាជិក​ប្រមាណ ១,២០០​នាក់ លើ​ទឹកដី​ខេត្ត​ក្រចេះ លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​រម្លឹកថា បន្ទាប់​ពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន ដែល​ដឹកនាំ​រដ្ឋ បាន​ដើរតួនាទី​យ៉ាងសំខាន់ ដែល​ដៃ​ម្ខាង​ទប់ស្កាត់​កុំ​ឱ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មក​វិញ និង​ដៃ​ម្ខាង​ទៀត​ប្រើប្រាស់​ដើម្បី​កសាង ស្តារ​នូវ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ឡើង​វិញ​។ ប្រទេស​កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម​បាន​បន្ត​រងគ្រោះ​បន្សល់​ពី​របប​ខ្មែរក្រហម និង​បន្ថែម​ពីលើ​នេះ​ត្រូវបាន​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ពី​បស្ចឹម​ប្រទេស​មកលើ​ប្រទេសក​ម្ពុ​ជា មានន័យ​ថា​កម្ពុជា ដែល​បាន​រង​ភាពអយុត្តិធម៌ ពី​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​យ៉ាង​រង្គាល ក្នុង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ហើយ បែរជា​មក​រងគ្រោះ​នូវ​សម្ពាធ​អន្តរជាតិ មកលើ​កម្ពុជា​។ ត្រង់ចំណុច នេះ​ហើយ​ក្នុង​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការតស៊ូ​រើ​បម្រាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា រហូត​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រឹងប្រែង​រែក​ពន្ធ​គ្រប់​បែបយ៉ាង​ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ ចាប់តាំងពី​បដិសន្ធិ​មក​។ នៅក្នុង​រយៈពេល ៧៤​ឆ្នាំ​មកនេះ ពិសេស​ចេញ ពី​ការរំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត មក​ការកសាង​ជាតិ​ឡើងវិញ​ពី​គំនរ​ផេះផង់ ឈាម និង​ទឹកភ្នែក​រហូត​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​រីកចម្រើន​រុងរឿង​ដូច​សព្វថ្ងៃនេះ​។ សន្តិភាព​ដែល​មាន​តម្លៃ​ជាទី​បំផុត​សម្រាប់​យើងទាំងអស់គ្នា ហើយ​បើ​គ្មាន​សន្តិភាព យើង​ក៏​គ្មានអ្វីៗ​ទាំងអស់​នៅ​ថ្ងៃនេះ​ដែរ​។ សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​ទទួលបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់​ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការរំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​។​

​លោក នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា រយៈពេល​២៦​ឆ្នាំ បន្ទាប់ពី​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​សន្តិភាព​ពេញលេញ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​ប្រមូលផ្ដុំ​ធនធាន​គ្រប់យ៉ាង និង​កម្លាំង​ជាតិ​ទាំងមូល ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ មាន​ការរីកចម្រើន​យ៉ាង​លឿន​។ ជាពិសេស​នៅពេល​ជនបរទេស​និយាយ​ពី​កម្ពុជា គឺ​គេ​ពួក​បាន​ភ្លេច​ហើយ​នូវ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ប៉ុន្តែ ពួកគាត់​បាន​ផ្តល់​នូវ​ស្នាមញញឹម រាក់ទាក់​កោតសរសើរ ពី​ភាព​រីកចម្រើន សន្តិសុខ សុវត្ថិភាព មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាង្គ​ប្រាសាទ​នានា​ដ៏​ស្រស់ស្អាត ប្រជាពលរដ្ឋ​មាន​ភាព​រួសរាយ​រាក់ទាក់ ស្លូតត្រង់​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​បើកចំហរ និង​មូលដ្ឋាន​នៃ​ការបង្រួបបង្រួម​ជាតិ ដោយ​មិន​យក​ខ្មែ​រណា​ជា​សត្រូវ ហើយ​អាច​រួម​រស់នៅ​ជាមួយគ្នា​ក្រោម​ម្លប់​សុខសន្តិភាព និង​ការអភិវឌ្ឍ​។ ជំនឿ​ទុកចិត្ត​របស់​ប្រជាជន គឺជា​ការទទួលខុសត្រូវ​របស់​គណបក្ស​ក្នុង​ការកសាង ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​របស់​ជាតិ ដែល​មនុស្ស​គ្រប់រូប​ក្នុង​សង្គម​សុទ្ធតែ​មាន​ចំណែក​ចូលរួម​ប្រកប​ដោយ​មនសិការ ក្នុង​គោលបំណង​រួមគ្នា ការពារជាតិ ការពារ​ភាពសុខសាន្ត របស់​ប្រជាជន​គ្រប់រូប និង​សម្រេច​នូវ​វឌ្ឍនភាព​សង្គម​។​

​ឆ្លងកាត់​កំណាត់​ផ្លូវ​ដ៏​វែង​រយៈពេល​ជាង ៤៦​ឆ្នាំ​មកនេះ បានបង្ហាញ​យ៉ាងច្បាស់​អំពី​សារជាតិ និង​សមត្ថភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រទេស​។ គណបក្ស​ប្រជាជន​កម្ពុជា ជា​តំណាង​នៃ​ផលប្រយោជន៍ ដ៏​បរិសុទ្ធ​របស់​ប្រជាជន ជា​បង្អែក​ដ៏​កក់ក្តៅ​របស់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ និង​បាន​ដឹកនាំ​ប្រជាជន​ឆ្លងកាត់​ពេលវេលា​ដ៏​សែន​លំបាក​បំផុត​ឈាន​ពី​ជ័យជម្នះ​មួយ​ទៅ​កាន់​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ ដែល​មាន​អត្ថន័យ​យ៉ាង​ធំធេង​ចំពោះ​ការ​ឋិតថេរ​គង់វង្ស និង​ការរីកចម្រើន​របស់​ជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.