ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ក្រុម​ការងារ​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ​ទៅ​ចែកជូន​ដល់​កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ ដែល​កំពុង​ឈរជើង​ជួរមុខ​

​ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ក្រុម​ការងារ​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ​ទៅ​ចែកជូន​ដល់​កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ ដែល​កំពុង​ឈរជើង​ជួរមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អមដំណើរ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​ច្រក​អន្តរជាតិ​ស្ទឹង​បត់ ច្រក​អន្តរជាតិ ប៉ោយ​ប៉ែត និង​សំណេះសំណាល សួរសុខទុក្ខ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​វិលត្រឡប់​ពី​ប្រទេស​ថៃ​។​

​ទន្ទឹមគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា គ្រឿងឧបភោគ បរិភោគ សម្ភា​រះ​ប្រើប្រាស់ ថវិការ​មួយចំនួន​ទៅ​ចែកជូន​ដល់​កងកម្លាំង​បញ្ជ​ការ​វរ សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​៤ រួមមាន វរ​៨០៧,៨១៥,៨៩១,៩១១ នៅ​ទីបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នៅ​ក្រុង​ប៉ោយប៉ែ​ត​ផងដែរ​។​

​ក្នុង​មួយ​អង្គភាព​ទទួលបាន​អំណោយ​រួមមាន​៖ អង្ករ​១​តោន ទឹក​សុទ្ធ​៥០​កេស មុង​២៥​មុង អង្រឹង​មុង​៦២​អង្រឹង ប្រហុក​សាច់​២​ក្រឡ ប្រហុក​ឆ្អឹង​៣​ក្រឡ ស្ពៃ​ក្តោប​៧​ថង់ ទឹកត្រី​១២​យួរ ទឺក​ស៊ី​អ៊ីវ​១២​យួរ មី​ជាតិ​១០០​កេស​តូច ប៊ីចេង​១២​គី​ឡូ ខ្ទឹម​សរ​១២​គី​ឡូ ស្ករស​១២​គី​ឡូ ថវិការ​ក្នុង​១​វរ​៤​លាន សរុប​១៦​លាន​រៀល ក្នុង​សង្កាត់​ទាំង​៥​ទទួលបាន ៥​លាន​រៀល ក្នុង​១​សង្កាត់​១​លាន​រៀល និង​ប្រជា​ការពារ​៥០​ម៉ឺន​រៀល​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.