ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ពលករ​ខ្មែរ​ម្នាក់​ដែល​ពេទ្យ​ថៃ​ទុកចោល ត្រូវបាន​អភិបាល​ខេត្ត​ប៉ៃលិន​អន្តរា​គម​សង្គ្រោះ ផ្តល់​ទាំង​ថ្លៃ​ព្យាបាល និង​ធ្វើ​ដំណើរ

ពលករ​ខ្មែរ​ម្នាក់​ដែល​ពេទ្យ​ថៃ​ទុកចោល ត្រូវបាន​អភិបាល​ខេត្ត​ប៉ៃលិន​អន្តរា​គម​សង្គ្រោះ ផ្តល់​ទាំង​ថ្លៃ​ព្យាបាល និង​ធ្វើ​ដំណើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រោយ​ទទួលដំណឹង​ថា មាន​ពលករ​ខ្មែរ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ដោយ​មិន​មាន​ការព្យាបាល ព្រមទាំង​ទុក​ចោល​នោះ លោកស្រី បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​ការទំនាក់ទំនង​ភ្លាមៗ ទៅ​ភាគី​ប្រទេស​ថៃ ដើម្បី​បញ្ជូន​ពលករ​យកមក​ព្យាបាល​ទាន់ពេលវេលា នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​លោក សែ​ត វិចិត្រ នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​។​

​បើ​តាម​លោក សែ​ត វិចិត្រ ថ្លៃ​ព្យាបាល និង​ការធ្វើដំណើរ ព្រមទាំង​អាហារ​សម្រាប់​ពលក​ររ​ង​គ្រោះ គឺ​មាន​ការឧបត្ថម្ភ​ទាំងស្រុង ពី​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដែល​នេះ​សរ​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ពលករ​ចំណាកស្រុក ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​។

​ពលករ​ខ្មែរ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មានឈ្មោះ ង៉ែត សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​អាការៈ​ធ្ងន់ធ្ងរ​មួយ​ចំហៀងខ្លួន មាន​ទីលំនៅ ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និង​មាន​ប្រពន្ធ​ឈ្មោះ រឿន មករា រស់នៅ​ជាមួយគ្នា​។​

​បើ​តាម​ស្ត្រី​ឈ្មោះ រឿន មករា ដែលជា​ភរិយា​របស់​ពលក​ររ​ង​គ្រោះ បានឲ្យដឹងថា ប្តី​របស់​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៥ ខែ​មិថុនា​នេះ វេលា​ម៉ោង​៩​យប់ ខណៈ​ដើរទៅ​ទិញ​ម្ហូប យក​មក​ហូប​ជុំ​គ្រួសារ ក៍​ត្រូវ​បាន​រថយន្ត​ថៃ​មួយ​គ្រឿង បើក​មក​បុក​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា បណ្តាលឲ្យ​ប្តី​របស់​គាត់​ខ្ទាត​ទៅ​ប៉ះ​បង្គោល​ក្បែរផ្លូវ ហើយ​ត្រូវបាន​ម្ចាស់​បង្គោល​ទារ​ឲ្យ​សង​ថ្លៃ​ខូចខាត​ចំនួន ៣​ម៉ឺន​បាត ស្មើរ​លុយ​ខ្មែរ​ជាង ៣​លាន​រៀល​។

​ប្រពន្ធ​ពលករ​រងគ្រោះ ក៍​បាន​បញ្ជាក់​ដែរ​ថា ប្តី​របស់​គាត់​គ្រោះថ្នាក់​រហូត​សន្លប់​នៅ​ហ្នឹង​កន្លែង យក​ទៅ​ព្យាបាល​ក៍​គេ​មិន​មើល ដោយ​ទុក​ប្តី​របស់​គាត់​ចោល ព្រោះ​តែ​គាត់​មិន​មាន​លុយ​ព្យាបាល ទើប​តែ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ក៍​ភាគី​ថៃ បញ្ជូនប្តី​មក​ប្រទេស​ខ្មែរ​វិញ​ទាំង​ឈឺ​មិន​ដឹង​ខ្លូន តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ច្រក​ទាំងអស់​ជួយ​សង្គ្រោះ​។

​ជាមួយនេះ រូបគាត់​និង​ក្រុម​គ្រសារ បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ពលករ​ចំណាកស្រុក ពិសេស​បាន​ចាត់​ក្រុម​គ្រូពេទ្យ​ជំនាញ ជួយ​ព្យាបាល​ជំងឺ និង​ឧបត្ថម្ភ​ថវិកា ទាំង​ថ្លៃ​ព្យាបាល និង​ថ្លៃ​ធ្វើដំណើរ ព្រមទាំង​អាហារ ដល់​គ្រួសារ​របស់គាត់​។​

​ការយកចិត្តទុកដាក់​នេះ មិន​ត្រឹមតែ​ជា​ការលើកទឹកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សកម្មភាព​ជាក់ស្តែង ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពលករ​ជួបប្រទះ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​លោកស្រី​អភិបាលខេត្ត បាន​ផ្តល់​សេវា​រថយន្ត​ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយ​ឥតគិតថ្លៃ សម្រាប់​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​នេះ​ជា​ការជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​ពួកគាត់ បាន​យ៉ាងច្រើន និង​កាត់បន្ថយ​ការចំណាយ ហើយ​សកម្មភាព​ទាំងនេះ​បានបង្ហាញ ពី​ការទទួលខុសត្រូវ​ខ្ពស់ និង​ភាព​ជា​អ្នកដឹកនាំ​ដ៏​ល្អ​របស់​លោកជំទាវ​ក្នុងការ​បម្រើប្រជាជន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.