ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលខេត្តប៉ៃលិន អញ្ជើញ​ជួបសំណេះសំណាល​សួរ​សុខ​ទុក្ខ​ និង​ជូន​ដំណើរ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ

អភិបាលខេត្តប៉ៃលិន អញ្ជើញ​ជួបសំណេះសំណាល​សួរ​សុខ​ទុក្ខ​ និង​ជូន​ដំណើរ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃ​លិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បាន​បន្ត​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរសុខទុក្ខ និងជូនដំណើរ​ពលករ​ខ្មែរ​ដែល​វិល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រំ ​ខេត្តប៉ៃ​លិន ដែលក្នុងឱកាសនេះ លោកជំទាវបានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និង​សមត្ថកិច្ចចម្រុះ ដែល កំពុងប្រចាំការនៅច្រកទ្វារព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និង​ជួយ​សម្រប​សម្រួល​ជូន​ដល់ពលករ ដែលត្រ ឡប់មកពីប្រទេសថៃប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកជំទាវ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើ ការ​ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ ថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់​ពលករ​ខ្មែរពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការ​ហូបចុក ការថែទាំ ព្យាបាលសុខភាពបឋម និងដឹកជញ្ជូន​ពី​ព្រំដែន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ឥតគិតថ្លៃ ជាពិសេស ត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់ពលករផងដែរ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា ដោយសារ​ស្ថាន​ភាព​ព្រំដែន​កាន់​តែ​តឹង​តែង​ និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ឱ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃត្រឡប់មកមាតុភូមិវិញ មុនពេល​អាជ្ញាធរ​ថៃ​បណ្តេញ​ចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល​នឹង​រង់ចាំ​ទទួល​ទាំង​អស់​ឱ្យ​តែ​ជា​ជន​ជាតិ​ខ្មែរ ទោះបីជាមានឯក សារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់​ស្តែង​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត ប៉ៃលិន គឺមានពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំ​ដែន​ត្រឡប់​មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលនៅក្បែរ ព្រំដែន ដើម្បីស​ម្រួល​ទាំង​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំ ណើរវិល​ត្រឡប់​ទៅ​ស្រុក​កំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនពលករផងដែរ៕សេ ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.