ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន

សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណា​ខិតខំបញ្ចៀសឱ្យបានមិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀន ជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សង្គមជាតិ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពូនជ្រំបន្តរក្សាកេរដំណែល គោលនយោបាយដ៏មុតស្រួចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺការតម្កល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បង រួមនឹងមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» តាមរយៈការដាក់ចេញនូវវិធានការ មុតស្រួចដូចជាគោលការណ៍ «សម្អាតផ្ទះយើង» និងគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ ថ្មីៗជាច្រើន ដើម្បីកៀរគរឱ្យសង្គមជាតិទាំងមូល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាត និងយកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងការធ្វើបរិវត្តកម្មឌីជីថល យ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតជាថ្នាលឌីជីថលដ៏មានសារៈសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ NoDrug ដែលជាវិធីសាស្ត្រអប់រំបែបឌីជីថលទាន់សម័យ ​និងជាបណ្តុំនូវមេរៀន ខ្លឹមសារ និងព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេស ក៏ជាមធ្យោបាយរាយការណ៍​ ដ៏មានប្រសិទ្ធភាព២៤ម៉ោង និងរក្សាការសម្ងាត់ សម្រាប់ប្រជាពលរដ្ឋជូនដំណឹង អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ ដោយកន្លងទៅប្រជាពលរដ្ឋ បានរាយការណ៍ជិត ១៤០០ករណី ហើយសមត្ថកិច្ចមូលដ្ឋាន បានសហការដោះស្រាយបង្ក្រាបបាន ជិត១២០០ករណី ដែលនេះសបញ្ជាក់ឱ្យឃើញ ពីការចូលរួមសហការគ្នា រវាងប្រជាពលរដ្ឋ និងកម្លាំងអនុវត្តច្បាប់ ក្នុងការយកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា គោលការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀន ជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សង្គមជាតិ ដោយត្រូវធ្វើយ៉ាងណា កាត់ផ្តាច់ការប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបានដល់ឫសគល់ នៃបញ្ហាគ្រឿងញៀន ដោយឈរលើទស្សនវិស័យ «ចូលរួម ទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»៕ វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.