ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ

ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ ក្រោយពីទាហានប្រទេសថៃ បានបិទច្រកទ្វាព្រំដែននានា ដែលជាប់ជាមួយកម្ពុជា ជាឯកតោភាគីរួចមក គេសង្កេតឃើញប្រជាពលករខ្មែរជាច្រើននាក់ បានសម្រុកធ្វើដំណើរចូលក្នុងប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានពលករខ្មែរខ្លះមានជំងឺប្រចាំកាយ និងខ្លះទៀតខ្វះខាតសោហ៊ុយធ្វើដំណើរទៅស្រុកកំណើត ប៉ុន្តែទាំងនេះមិនចោទជាបញ្ហានោះទេ ដោយសារខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តែងតែចុះជួបផ្ទាល់ ឬចាត់មន្ត្រីជំនាញចុះដោះស្រាយបញ្ហាទាំងនេះផងដែរ។

នៅថ្ងៃទី២៥ ខែមិថុនា នេះ ពលករខ្មែរដែលធ្លាប់បានធ្វើការនៅប្រទេសថៃ បានសម្តែងនូវការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានជួយសម្របសម្រួល និងរ៉ាប់រងការចំណាយការព្យាបាលជំងឺរបស់ខ្លួនរហូតជាសះស្បើយ។

ពលករខ្មែរ ឈ្មោះ និត ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតភូមិអង្រ្គង ឃុំជ្រៃ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ដែលមានអាការៈឈឺពោះសម្រាលកូន (ជាកូនទី២ក្នុងផ្ទៃ និងធ្លាប់វះកូនទីមួយ ម្តងរួចហើយ) ត្រូវបានរថយន្តសង្គ្រោះមណ្ឌលសុខភាពព្រំ បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកជំងឺម្នាក់ទៀតឈ្មោះ សេន មករា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិសារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានជំងឺរលាកខ្នែងពោះវៀន ត្រូវបានគ្រូពេទ្យធ្វើការវះកាត់រួចរាល់ ហើយការវះកាត់ និងសម្រាលកូននេះគឺមិនមានការគិតថ្លៃនោះទេ។

ក្រោយទទួលបានដំណឹងអំពីស្ថានភាព របស់លោក សេន មករា និងឈ្មោះ និត ស្រីនាង ភ្លាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញ ឱ្យចុះទៅសួរសុខទុក្ខ និងជួយសម្រួល ដល់ការសម្រាកព្យាបាល របស់អ្នកទាំងពីរនៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ លោកស្រីអភិបាលខេត្ត ក៍បានបញ្ចេញថវិកាផ្ទាល់ខ្លួន ដើម្បីរ៉ាប់រងថ្លៃព្យាបាលទាំងស្រុង រហូតទាល់តែជាសះស្បើយ ហើយអាចត្រឡប់ទៅផ្ទះវិញបាន។

លោក សេន មករា បានថ្លែងទាំងទឹកមុខរំភើបថា៖ «ខ្ញុំពិតជាអរគុណលោកស្រី បាន ស្រីមុំ ខ្លាំងណាស់ ដែលបានជួយខ្ញុំ នៅគ្រាលំបាកបំផុត។ បើគ្មានការជួយជ្រោមជ្រែងពីលោកស្រីទេ ខ្ញុំមិនដឹងជាមានវាសនាបែបណាទេ។ ខ្ញុំសូមបួងសួងឱ្យលោកស្រីអភិបាលខេត្ត និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។

សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តប៉ៃលិន ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ដែលបានលះបង់កម្លាំងកាយចិត្ត ទៅរកចំណូលទ្រទ្រង់គ្រួសារ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.