ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

លោកស្រី កែកុល សោភា អញ្ជើញ នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាយកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ

លោកស្រី កែកុល សោភា អញ្ជើញ នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាយកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត និងលោកស្រី ហង់ វុត្ថា ប្រធានក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន បានអញ្ជើញដឹកនាំ ប្រតិភូនិងសហការី ជាច្រើនរូបចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។

នៅក្នុងពិធីនេះដែរ លោកស្រី កែកុល សោភា ក៏បានលើកឡើងសម្ដែងនូវគោរព ស្រឡាញ់ និងសូមបួងសួង ដល់រុក្ខទេវតាថែរក្សាព្រឹកព្រៃ បារមី គ្រប់ទិសទាំងអស់ តាមថែរក្សាផ្ដល់កម្លាំងខ្លាំងក្លា មាំមួន សុខភាពល្អ ដល់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពរបស់យើងទាំងអស់គ្នាហើយជាពិសេស ដែលគោរពតាមការដឹកនាំដ៏ឆ្លាតវៃ របស់ សម្តេចធិបតី និង សម្តេចតេជោ របស់យើង។
ជាចុងបញ្ចប់លោកស្រី សូមអរគុណ បងប្អូនកងទ័ពយើងជាខ្លាំង ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃអោយលោកស្រី និងសហការីទាំងអស់បាន ជួបនៅពេលនេះ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា នឹងមានឱកាសបានជួប នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត   និងបងប្អូនកងទ័ពយើងម្តងទៀតក្នុងពេលឆាប់ៗនេះ ។
សូមបញ្ជាក់ជូនផងដែលថា គ្រឿងឧបភោគ បរិភោគ រួមមាន ៖
-ទឹកត្រីបង្កងប៉ាក ចំនួន ៣០០ យួ
-ទឹកសុីអុីវរូបគោ ចំនួន ៣០០ យួ
-ត្រីខ កំប៉ុង ចំនួន ៣០០ កេស
-មី-ជាតិ ចំនួន ៣០០ កេស
-ទឹកសុទ្ធ អរុណា ចំនួន ៣០០ កេស
-ក្រមាខ្មែរ ចំនួន ៣០០ ក្រមា
ដែលសរុបជាទឹកប្រាក់ស្មើនឹង ៨,៨៤៤ដុល្លារ និងថវិការចំនួន ១១,៤០០ ដុល្លារ សរុបទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ២០,២៤៤ដុល្លារ មកប្រគល់ជូន នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពជួរមុខរបស់យើង។
លោកស្រីបន្តថា , អ្វីដែលលោកស្រីបានមកដល់នាថ្ងៃនេះ គឺដើម្បីដឹងគុណ វីរីភាព អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារទឹកដី សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏ជាការចូលរួមលើកទឹកចិត្ត ដល់បងប្អូនកងទ័ព ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះផងដែរ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណដល់លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត និងសហការីទាំងអស់ ដែលមានសណ្ដានចិត្ត លើកទឹកចិត្តដល់កងទ័ពយើង តាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ បាននាំយកនូវគ្រឿងឧបភោគ បរិភោគផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់នៅទីនេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.