ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​”

​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ (​គ​.​វ​.​រ​) របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា​។ សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​មាន​កិច្ចសហការ​រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ក្រសួង​មុខងារសាធារណៈ ដោយ​មាន​វត្តមាន​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ​។​

​មានប្រសាសន៍​ក្នុង​សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការចូលរួម​អនុវត្ត​នូវ​ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​អនុសាសន៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ពង្រឹង និង​ការរៀបចំ​ផ្ទះ​របស់​ខ្លួន​ឱ្យ​រៀបរយ​” ដើម្បី​ធានា​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្រសួង​បាន​អនុវត្ត​តួនាទី​និង​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ក្រោម​ចក្ខុវិស័យ “​កសាង​តំបន់​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​វិបុលភាព បរិ​យាប​ន្ន នវានុវត្តន៍ ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​”​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា​ជា​លទ្ធផល​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​រៀបចំ​បញ្ចប់​នូវ​សេចក្តីព្រាង​ឯកសារ​ពាក់ព័ន្ធ​តាម​គោលការណ៍​ណែនាំ រួមមាន​៖ ១).​របាយការណ៍​នៃ​ការវិភាគ​មុខងារ និង​ធនធាន ២).​បញ្ជី​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ៣).​ឯកសារ​ផ្ទៀងផ្ទាត់​មុខងារ​ត្រួតស៊ីគ្នា ដែល​ត្រូវ​ផ្ទេរចេញ ឬ​រៀបចំ​ឱ្យ​ត្រូវ​តាម​អង្គភាព ស្ថាប័ន ៤).​អភិក្រម​នៃ​ការផ្តល់សេវា​សាធារណៈ និង​ការផ្តល់​សេវា​ផ្សេងៗ ៥).​សេចក្តីព្រាង​រចនាសម្ព័ន្ធ​ថ្មី​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ៦).​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា​៖ សិក្ខាសាលា​នា​ពេល​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វឌ្ឍនភាព​ការងារ​ដែល​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​បាន​រួមចិត្ត រួម​ស្មារតី និង​សហការ​ការងារ​ជាមួយគ្នា ដើម្បី​សិក្សា​លើ​ស្ថានភាព​បឋម​នៃ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន​, បង្កើន​កិច្ចសហប្រតិបត្តិកា​រកា​រងារ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត តាមរយៈ​ការជួយ​បំពេញ​គ្នា ការរៀបចំ​យន្តការ​ដើម្បី​ប្រទាក់ក្រឡា​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ការ​តាំងចិត្ត​បោះ​ជំហាន​រួម​គ្នា ផ្អែក​លើ​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​, ព្រមទាំង​ដើម្បី​ពិភាក្សា​លើ​ការកំណត់​ជំហាន​បន្ត​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង ស្ថាប័ន​នីមួយៗ​ក្នុង​ឆន្ទៈ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់​ស្វាហាប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​លើ​ការពង្រឹង​សមត្ថភាព និង សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ ដែល​ជា​វិធានការ​គន្លឹះ​ទី​២ នៃ​កម្មវិធី​កែទម្រង់រដ្ឋបាល​សាធារណៈ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.