ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​

ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កណ្តាល​៖ រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​រៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កណ្តាល​។​

​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​រយៈពេល​មួយ​ឆ្នាំ និង​លទ្ធផល​បូកសរុប​អង្គសន្និបាត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ។​

​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន បាន​យ៉ាង​ល្អ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​, រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​។ ការខិតខំ​ប្រឹងប្រែង​នេះ​ពិតជា​បាន​ចូលរួមចំណែក ក្នុង​ការថែរក្សា​សុខសន្តិភាព​, ស្ថិរភាព នយោបាយ​, សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម​, ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, ការពង្រឹង​នីតិរដ្ឋ និង ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឱ្យ កាន់តែ​រឹងមាំ ប្រកបដោយ​ចីរភាព និង បរិ​យាប​ន្ន ។​
​ឯកឧត្ដម អគ្គបណ្ឌិត​សភា​ចារ្យ បន្តថា​៖ រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ស្វាហាប់ និង​ឈ្លាសវៃ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, បាន​ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី ១ ដើម្បី កំណើន​, ការងារ​, សមធម៌​, ប្រសិទ្ធភាព និង ចីរភាព ដែលមាន បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ចម្បង​ពីរ គឺ​៖ ទី​១.​ថែរក្សា និង ថែបំប៉ន​សុខសន្តិភាព ដែល សម្រេច​បាន​មក​ដោយ​លំបាក ជាមួយនឹង​ការលះបង់​មិន​អាច​កាត់ថ្លៃ​បាន​, និង ពូន​ជ្រំ ច​លន​ការ​នៃ​កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម​; និង ទី​២.​កសាង និង ពង្រឹង មូលដ្ឋាន គ្រឹះ​សម្រាប់​ជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ជាតិ ឆ្ពោះ​ទៅ​សម្រេចបាន​នូវ ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល គណៈបញ្ជាការ​ឯកភាព​ខេត្ត និង ក្រុង​-​ស្រុក​, អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ខិតខំ​រួម​គ្នា​បន្ត​ពង្រឹង និង ថែរក្សា​ការពារ នូវ​សន្តិភាព​, ស្ថិរភាព​នយោបាយ​, សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម​។ ត្រូវ​បង្ការ​ទប់ស្កាត់ និង បង្ក្រាប​ឱ្យ​ខាន​តែ​បាន នូវ​រាល់​សកម្មភាព ឬ ទង្វើ​ដែល ប៉ុនប៉ង​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​សង្គ្រាម​, ភាពចលាចល ឬ ភាពវឹកវរ ក្នុង សង្គម​។ ខិតខំ​ស្រាវជ្រាវ និង បង្ការ​ទប់ស្កាត់ ឱ្យបាន​ទាន់​ពេល ប្រកប​ដោយ​ប្រសិទ្ធ​- ភាព នូវ​រាល់​សកម្មភាព ឬ ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​, ការ​ញុះញង់​អុច​អាល បង្កឱ្យមាន អំពើហិង្សា​, ការប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ និង អសន្តិសុខ​ក្នុងសង្គម ដែល​អាច​ប៉ះពាល់ ធ្ងន់​ធរ ដល់​សង្គម​ជាតិ​លើ​គ្រប់​ទិដ្ឋភាព​, ទាំង​សេដ្ឋកិច្ច​, សង្គម​, ទេសចរណ៍​, ការវិនិយោគ និង ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ ត្រូវ​ពង្រឹង​យន្តការ​នានា ក្នុង​ការគាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ «​ភូមិ​, ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដោយមាន​ផែនការ​ច្បាស់លាស់ និង មាន​ការចូលរួម ពី​គ្រប់ តួអង្គ​ពាក់ព័ន្ធ ។ ត្រូវ​បន្ត​ជំរុញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឱ្យ​កាន់តែ​សកម្ម នៅ​តាម​គ្រប់​មូលដ្ឋាន​រៀងៗ​ខ្លួន និង ត្រូវ​បំផុស​ចលនា​ប្រជាជន ឱ្យ​ចូលរួម​កសាង ភូមិ និង ឃុំ​-​សង្កាត់​គំរូ គ្មាន​គ្រឿងញៀន ។ ការលើកកម្ពស់​គុណភាព និង ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ ជូន ប្រជាពលរដ្ឋ គឺជា​គោលបំណង និង ជា​ទិសដៅ​ការងារ​ដ៏​សំខាន់​មួយ របស់​រាជរដ្ឋាភិបាល ។ ត្រូវ​ពង្រឹង​យន្តការ​សម្របសម្រួល និង ដោះស្រាយ​បញ្ហា​ទំនាស់​, ជម្លោះ និង ការទាមទារ​តវ៉ា​នានា​ដែល​បាន​កើតមាន​នៅ​មូលដ្ឋាន ដោយ​ផ្អែក​តាម​ច្បាប់​, គោលការណ៍ ណែនាំ​, បែបបទ និង នីតិវិធី​ជា​ធរមាន ដើម្បី​លើកកម្ពស់​យុត្តិធម៌​សង្គម​, បង្កើន​ជំនឿ​ទុក​- ចិត្ត​របស់​ប្រជាពលរដ្ឋ មក​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង បង្កើត​បរិយាកាស​ល្អ ដល់​ការ​- រស់នៅ​, ការវិនិយោគ និង ការប្រកប​អាជីវកម្ម​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.