ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

តើ​អ្នកដឹង​ទេ​? ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធ​អាច​ដោះស្រាយ​វិវាទ​យើង​បាន​?

តើ​អ្នកដឹង​ទេ​? ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធ​អាច​ដោះស្រាយ​វិវាទ​យើង​បាន​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាម​មាត្រា​១៤ និង​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ក្រុមប្រឹក្សា​របស់​ខ្លួន ដែល​ត្រូវបាន​ជ្រើសរើស​ឡើង តាម​ការបោះឆ្នោត​អសកល​។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជា​អ្នក​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្នុងនាម​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៃ​មូលដ្ឋាន​របស់​ខ្លូន​។ ក្រុមប្រឹក្សា មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ក្រុម​ប្រឹក្សា​ថ្មី ចូលកាន់​តំណែង​។

​ផ្អែក​តាម​ច្បាប់​ដដែល លោក​បណ្ឌិត ទូច សុឃៈ បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា​ត្រូវ​ចាត់​វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ គួរកត់សម្គាល់​ថា វិវាទ​មូលដ្ឋាន គឺជា​វិវាទ​មាន​លក្ខណៈ​ឯកជន​រវាង​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ជាមួយ​គ្នា ឬ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ផ្សេងគ្នា​។ ចំណែកឯ​ការដោះស្រាយ​វិវាទ​ទាំងនោះ ក្រុមប្រឹក្សា ត្រូវ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ភាគី​ណាមួយ ឬ​ភាគី​ទាំងសងខាង​នៅក្នុង​វិវាទ​ទៅ​ក្រុមប្រឹក្សា ដែល​ភាគី​នោះ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ដែន​សមត្ថកិច្ច​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ច្បាប់​ក៏​បាន​តម្រូវ​ឱ្យ​ក្រុមប្រឹក្សា សម្រុះសម្រួល​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ដោយ​ផ្អែក​តាម​លក្ខណៈ​ដែល​អាច​ទទួលយកបាន​ដោយ​ភាគី​នៅក្នុង​វិវាទ​ទាំងសងខាង​។ ក្នុងករណី​ភាគី​ណាមួយ​ក្នុង​វិវាទ​មិន​អាច​ទទួលយកបាន​នូវ​ការសម្រុះសម្រួល​ដោះស្រាយ ក្រុមប្រឹក្សា ត្រូវ​ណែនាំ​ភាគី​នោះ​អំពី​នីតិវិធី​តាម​ផ្លូវច្បាប់​សម្រាប់​បន្ត​ដោះស្រាយ​វិវាទ​នោះ​។

​លោក​បណ្ឌិត បន្តថា ក្នុងករណី​មាន​សំណូមពរ ឬ​ការតវ៉ា​នានា​ពី​ប្រជាពលរដ្ឋ ក្រុមប្រឹក្សា ត្រូវ​ពិនិត្យ និង​ដោះស្រាយ​សំណូមពរ ឬ​ការតវ៉ា​នោះ​ឱ្យបាន​សមស្រប​។ ម្យ៉ាងទៀត​ក្នុង​ករណី​មាន​សំណូមពរ ឬ​ការតវ៉ា ក្រុមប្រឹក្សា ត្រូវ​ចាត់​វិធានការ​ដោះស្រាយ រួច​ហើយ​ត្រូវ​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​វិញ​។ និង​ករណី​មាន​សំណូម ឬ​ការតវ៉ា​នោះ​មិន​ស្ថិតក្នុង​សមត្ថកិច្ច​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​រាយការណ៍​ជូន​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ក្រុមប្រឹក្សា​ដែល​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។

​យ៉ាងណាក៏ដោយ បើ​តាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ក្នុង​ការសម្រុះសម្រួល​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ក្រុមប្រឹក្សា មិន​ត្រូវធ្វើ​សេចក្ដីសម្រេច​ទៅលើ​បញ្ហា​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ករណី​រួមមាន​៖ ១. ការ​លែងលះ ២. អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​មាន​លក្ខណៈ​ជា​បទល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម ៣. បទល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ឬ​ករណី​ដែល​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​សណ្ដាប់ធ្នាប់​សាធារណៈ ៤. វិវាទ​ដែល​កំពុង​ដោះស្រាយ​ដោយ​តុលាការ ឬ​ដែល​មាន​សេចក្ដីសម្រេច​ពី​តុលាការ ៥. វិវាទ​ដែល​ច្បាប់ ឬ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ឱ្យ​ស្ថាប័ន ឬ​យន្តការ​ជាក់លាក់ ។ ចំពោះ​នីតិវិធី​ក្នុង​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ត្រូវ​ផ្អែក​តាម​ច្បាប់ ឬ​អនុក្រឹត្យ​។

​គួររម្លឹកថា ក្នុងចំណោម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ចំនួន ៧ ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព គឺជា​លក្ខណៈសម្បត្តិ​ទី​៥​។ លោក​បណ្ឌិត ទូច សុឃៈ បាន​បន្ថែមទៀតថា នៅ​ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​បង្កើន​ការយកចិត្តទុកដាក់​ពង្រឹង​គុណភាព​ការងារ ជាពិសេស​តួនាទី​របស់​ក្រុមប្រឹក្សា រួមទាំង​ការទទួល​សម្របសម្រួល​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​៕

​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.