ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ដោយ​មាន​ការសម្របសម្រួល​ពី លោក ឃួ​ង ស្រេង​, ម្ចាស់​គម្រោង ខេ​ខេ ដឹ​រេស៊ី​ដិន ៥៩៨ សម្រេច​បាន​ការសាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ទឹក​ដោយ​ជោគជ័យ និង​ចាត់ទុក​ជា​សមិទ្ធិផល​សាធារណៈ

ដោយ​មាន​ការសម្របសម្រួល​ពី លោក ឃួ​ង ស្រេង​, ម្ចាស់​គម្រោង ខេ​ខេ ដឹ​រេស៊ី​ដិន ៥៩៨ សម្រេច​បាន​ការសាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ទឹក​ដោយ​ជោគជ័យ និង​ចាត់ទុក​ជា​សមិទ្ធិផល​សាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​មាន​ការសម្របសម្រួល​របស់ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​, អ្នកឧកញ៉ា គឹម សុខ​អេង បាន​សម្រេច​នូវ​ការសាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ទឹកអូ​វែង​បឹង​ឈូក ទុក​ជា​ប្រយោជន៍​សាធារណៈ​។​

​បើតាម អ្នកឧកញ៉ា គឹម សុខ​អេង ម្ចាស់​គម្រោង ខេ​ខេ ដឹ​រេស៊ី​ដិន ៥៩៨ (KK The Residence 598) និង​ជា​ម្ចាស់​គម្រោង​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន បានឲ្យដឹងថា «​ការសាងសង់​ផ្លូវ​បេតុង និង​ស្ពាន​នេះ ដើម្បី​ប្រគល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង ដើម្បី​ទុកជា​ប្រយោជន៍​សាធារណៈ និង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រីកចម្រើន​មួយ​ចំណែក​ថែមទៀត ព្រោះ​ផ្លូវ​ស្អាត​ងាយស្រួល ក្នុងការ​ធ្វើ​ចរាចរណ៍​»​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៥ លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ទឹកអូ​វែង​បឹង​ឈូក ដែល​ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជាថ្មី​ម្ដងទៀត អ្នកឧកញ៉ា គឹម សុខ​អេង បានបញ្ជាក់​ថា «​ការប្រគល់​ផ្លូវ​បេតុង​មួយ​ខ្សែ និង​ស្ពាន​នេះ ជូន​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី​ទុក​ជា​ប្រយោជន៍​សាធារណៈ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អាច​ប្រើប្រាស់​ផ្លូវ និង​ស្ពាន ក្នុង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​បាន​»​។​

​ជាមួយ​នឹង​ផែនការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច និង​សោភ័ណ្ឌភាព​ក្នុង​រាជធានី​ភ្នំពេញ​នោះ បុរី KK The Residences 598 ក៏​ត្រូវ​បាន​វិនិយោគ​ឡើង​ជា​ផ្ទះ​អាជីវកម្ម​បែប​ទំនើប សាក​សម​បំផុត​សម្រាប់​លោក​អ្នក​ដែល​ចង់​បាន​ផ្ទះ​រស់នៅ​ផង ប្រកប​អាជីវកម្ម​ផង ហើយ​ខាងក្រៅ​មាន​រចនាបទ​ជា Shop House ខាងក្នុង​មាន​សួន​រុក្ខជាតិ​បៃតង ពន្លឺ​ធម្មជាតិ ធ្វើឲ្យ​បរិយាកាស​នៃ​ការរស់នៅ​ប្រកប​ដោយ​ផា​សុកភាព​។​

​ហេតុផល​ដ៏​សំខាន់​ដែល​លោកអ្នក​គួរ​ជ្រើសរើស​នៅ​គម្រោង ខេ​ខេ ដឹ រេ​ស៊ីដេន ៥៩៨ នោះ​គឺ​៖
១៖ ទីតាំង​ល្អ​ចម្ងាយ​ត្រឹមតែ ៥០​ម៉ែត្រ ពី​បណ្ដោយ​ជា​សុផារ៉ា (​ផ្លូវ​៥៩៨)
២៖ ជិត​ផ្សារ​អ៊ី​អន​២ ងាយស្រួល​ទិញ​ទំនិញ​
៣៖ ទីតាំង​ល្អ ត្រឹមតែ ៣​នាទី​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​
៤៖ លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​មាន​ច្រើន​ជម្រើស​សម្រាប់​អតិថិជន​មាន​ផ្សារ​ទំនើប​នៅក្នុង​គម្រោង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.