ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​

ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឧត្ដុង្គ​ម៉ែ​ជ័យ ៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ព្រះ​ស្រែ បាន​អញ្ជើញ​ជា​អធិបតី ក្នង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា ដែល​មាន​ការចូលរួម​ពី​លោក ចាន់ វត្ថា អភិបាលរង​ក្រុង​ឧត្ដុង្គ​ម៉ែ​ជ័យ និង លោក សុខ សយ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុង​ឧត្ដុង្គ​ម៉ែ​ជ័យ ព្រមទាំង​មាន​ការចូលរួម​ពី លោក​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ក្រុមការងារ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៣២០​នាក់ នៅ​រសៀល ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​តា​ជាល សង្កាត់​ព្រះ​ស្រែ ក្រុង​ឧត្ដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ​។

​ក្នុងឱកាស​ដ៍​វិសេសវិសាល​នេះ​ផង​ដែរ ឯកឧត្តម បាន​សំណេះសំណាល សួរសុខទុក្ខ​ដល់​ក្រុមការងារ និង​ប្រជាពលរដ្ឋ ដោយ​ស្នាមញញឹម និង​ភាព​រីករាយ ផង​នោះ ជា​កិច្ច​បន្ត ឯកឧត្តម បាន​អាន​សុន្ទរកថា​ដេ​ី​ម​ទាំងស្រុក​របស់ សម្តេច​អគ្គមហាសេនា​ប​ធិបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​មី​ទ្ទីងរ​ណ​ឭក​ខួប​លើក​ទី ៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ០៧.០១.២០២៥) ជូន​ក្នុង​អង្គពិធី​ទាំងមូល​ស្តាប់​ផងដែរ ។

​ឯកឧត្តម បាន​បន្ដទៀតថា ការគាំទ្រ​ដោយ​ស្ម័គ្រ​ស្មោះ របស់​បងប្អូន​ប្រជាពលរដ្ឋ​រហូតមកដល់​ពេលនេះ បានបញ្ជាក់​បង្ហាញ​ឱ្យ​ឃេ​ី​ញ​កាន់តែច្បាស់​អំពី ការដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសព្វ​របស់ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ការចូលរួម​រក្សាសុខ​សន្ដិភាព និង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.