ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធី​អបអរសា​ទរខួបអនុស្សា​វរីយ៍លើកទី ៤៦ នៃទិវា​ជ័យជម្នះ៧មករា (៧ មករា ១៩​៧៩ – ៧ មករា ២០២៥)

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធី​អបអរសា​ទរខួបអនុស្សា​វរីយ៍លើកទី ៤៦ នៃទិវា​ជ័យជម្នះ៧មករា (៧ មករា ១៩​៧៩ – ៧ មករា ២០២៥)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន)៖រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធមីទ្ទិញអបអរសាទរ​ខួបលើកទី៤៦ នៃទិវាជ័​យជម្នះ ៧មករា (៧ មករា ១៩៧៩ ៧ មករា ២០២៥) ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯ​កឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទ​ទួលបន្ទុកបេ​សកកម្មពិសេ​សនិងលោក​ជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ឯកឧត្ដមតំ​ណា​ងរាស្ត្រ ឯក​ឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹ​កនាំមន្ត្រីរាជការទូទាំងខេត្ត កងកម្លាំងទាំង​បីប្រភេទ យុវជន សិស្ស និស្សិត មហា​ជនចូលរួមប្រមាណ ១៤៩៨នាក់។

ឯកឧត្តម អ៊ី​ ឈាន ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេស បានថ្លែងក្នុងឱកា​សអបអរសាទរ​ខួបលើកទី៤៦ ​នៃទិវាជ័​យជំនះថា ថ្ងៃ៧ មករា​ ១៩៧៩ គឺជាថ្ងៃកំ​ណើតទី២ របស់ប្រជាជនកម្ពុ​ជាទាំងមូ​ល បើគ្មានថ្ងៃ​នោះទេ ក៏គ្មានថ្ងៃនេះដែរ​ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំង​ណា​មកបំភ្លៃនិងបំផ្លាញ​បានឡើយ ពីព្រោះបា​នកើត​ចេញពីកា​រលះបង់​សាច់ស្រស់ ឈាមស្រស់ និងភា​​ពអង់អាចក្លា​ហានរបស់ថ្នាក់ដឹក​នាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានបន្តថា ៤៦ឆ្នាំកន្លងម​កនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការ​ខិត​ខំពុះពារ របស់គណ​បក្សប្រជាជនកម្ពុជា បានកែប្រែមាតុ​ភូមិពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានកា​រ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ​ក៏មានខេត្តប៉ៃលិនយើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រា​ប់ឱ្យមាតុភូមិយើងឈានទៅសម្រេចគោ​លដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

បន្ថែមពីនេះ​ឯកឧត្តមទេស​រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់​ថា សំរាប់ខេ​ត្តប៉ៃលិនយើ​ងតាំងពី សមាហរ​ណ​កម្មក្រោម​នយោបាយឈ្នះឈ្នះរបស់សម្តេច​តេជោ ហ៊ុន សែន និងឥស្សរ​ជនឆ្នើមៗជាច្រើនរូប​ទៀតបានធ្វើអោ​យប្រទេសទាំងមូលមានសុខស​ន្តិភាពពេញលិញពិសេសខេត្ត​ប៉ៃលិនតែម្តងដែ​លបច្ចុប្បន្ន បាននិងកំពុងប្រែមុខប្រែ​មាត់ជាលំដាប់កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផល​ធំៗ បានកើនឡើងជាច្រើន នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិមាន​ឯករាជ្យស្តូប​វិមានឈ្នះឈ្នះ សក្តានុពល​ផ្នែក រមណីយដ្ឋានធម្មជា​តិ រមណីយដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ប្រព័ន្ធធា​រាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្រៅពីនោះនៅ​មានវិស័យសំខា​ន់ៗជាច្រើនទៀ​ត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងកា​រទទួលសេវាសាធារ​ណៈមានភា​ពល្អប្រ​សើរ៕

ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.