ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​រថយន្តក្រុង ០២​គ្រឿង ជួយ​ដឹក​ជញ្ជូន​សិស្ស ដែល​មាន​អាណាព្យាបាល ធ្វើ​អា​ជី​កម្ម​នៅ​ផ្សារ​ព្រំដែន​ថៃ កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​ទទួលបាន​សេវា​អប់រំ​កម្ពុជា តាម​បន្ទាត់​ព្រំដែន​

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​រថយន្តក្រុង ០២​គ្រឿង ជួយ​ដឹក​ជញ្ជូន​សិស្ស ដែល​មាន​អាណាព្យាបាល ធ្វើ​អា​ជី​កម្ម​នៅ​ផ្សារ​ព្រំដែន​ថៃ កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​ទទួលបាន​សេវា​អប់រំ​កម្ពុជា តាម​បន្ទាត់​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៥ នេះ ដើម្បី​លើកកម្ពស់​ដល់​វិស័យ​អប់រំ ស្របតាម​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​អាណាព្យាបាល ដែល​កំពុង​ប្រកប​របរ​រកស៊ី និង​ធ្វើ​អាជីវកម្ម​នៅ​ផ្សារ​ព្រំដែន​កម្ពុជា​+​ថៃ ក្នុង​ខេត្ត​ចាន់ថៈបុ​រី នៃ​ព្រះរាជាណាចក្រ​ថៃ ជាប់​ព្រំដែន​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​, លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ឧបត្ថម្ភ និង​រៀបចំ​រថយន្តក្រុង​របស់​រដ្ឋបាល​ខេត្ត ចំនួន ២​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​សិស្សានុសិស្ស ដែល​ឆ្លង​ដែន​ជា​ប្រចាំ​ថ្ងៃ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ មក​សិក្សា​រៀនសូត្រ តាម​បណ្តា​សាលារៀន​នានា​ក្នុង​ខេត្ត ដោយ​ឥតគិតថ្លៃ ក្នុង​ការផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​ទទួលបាន​សេវា​អប់រំ​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន តាម​បន្ទាត់​ព្រំដែន​។​

​បើ​តាម​ការបញ្ជាក់​របស់លោក សែ​ត្រ វិចិត្រ នាយក​រដ្ឋបាល​សាលាខេត្ត បានឱ្យដឹងថា​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុង​ការសម្រួល​ដល់​ការលំបាក​របស់​អាណាព្យាបាល និង​សិស្សានុសិស្ស ដែល​ស្នាក់នៅ​បណ្តោះអាសន្ន ប្រកប​របរ​រកស៊ី​ទ​ទួល​ទាន និង​ធ្វើ​អាជីវកម្ម នៅ​ផ្សារ​ព្រំដែន ខេត្ត​ចាន់ថៈបុ​រី ព្រះរាជាណាចក្រ​ថៃ ជាប់​នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​មក​សិក្សា​រៀនសូត្រ​ជា​ប្រចាំ​ថ្ងៃ ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​ប៉ៃលិន លោកជំទាវ​បណ្ឌិត បាន​ចាត់​ឱ្យ​មន្ទីរ​អង្គភាព និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ផ្តល់​នូវ​រថយន្តក្រុង ចំនួន ០២​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​សិស្សានុសិស្ស​ទាំង​ទៅ ទាំង​មក ចាប់ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៥ នេះ​តទៅ ដោយ​ឥតគិតថ្លៃ ដែល​ពេល​ព្រឹក ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍ (​ទទួលយក​ទៅ​សាលារៀន​) ទីកន្លែង​ទទួល​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ ពេលវេលា​ចេញដំណើរ ៖ ៦.០០​នាទី​ព្រឹក និង​ពេល​រសៀល ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍ (​ទទួលយក​ពី​សាលារៀន​មកវិញ​) ទីកន្លែង​ទទួល ៖ ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ផ្សារ​ព្រំ ពេលវេលា​ចេញដំណើរ ៖ ៥.០០​នាទី​ល្ងាច ។​

​សូម​រំលឹក​ថា​៖ ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការលំបាក ការចំណាយ និង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើតមានឡើង ចំពោះ​សិស្សានុសិស្ស​ដែល​ត្រូវ​ធ្វើដំណើរ​ទៅមក ដោយ​ទោចក្រយាន ក្នុង​គោលបំណង​បន្ត​ការសិក្សា​នៅតាម​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​នានា​ក្នុង​ខេត្ត​បាត់ដំបង រយៈពេល​ជាង​១​ឆ្នាំ​មកនេះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ឧបត្ថម្ភ និង​ផ្តល់​រថយន្តក្រុង​ជាច្រើន​គ្រឿង សម្រាប់​ធ្វើ​ការដឹកជញ្ជូន​សិស្ស​និស្សិត​ជា​រៀង​រាល់​សប្តាហ៍​ដោយ​ឥតគិតថ្លៃ ដោយ​ថ្ងៃ​សុក្រ​៖ ចេញដំណើរ​ពី​ខេត្ត​ប៉ៃលិន ទៅ​ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង ៥.៣០ នាទី​ល្ងាច ចំណត់​រថយន្ត នៅ​សួនច្បារ​សួន​កុមារ ទល់មុខ​វិមានឯករាជ្យ​ខេត្ត​ប៉ៃលិន និង​ថ្ងៃ​អាទិត្យ​៖ ចេញដំណើរ​ពី​ខេត្ត​បាត់ដំបង មក​ខេត្ត​ប៉ៃលិន នៅ​ម៉ោង ៦.០០ នាទី​ល្ងាច ចំណត់​រថយន្ត នៅមុខ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) ខេត្ត​បាត់ដំបង​។​

​ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.