ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ឆ្លង​ចូល​ឆ្នាំ​ថ្មី​ក្រុង​ប៉ោយប៉ែត​បួងសួង​មុខ​លោកយាយ​ម៉ៅ ភ្ញៀវទេសចរ​មក​កម្សាន្ត​ស្ទះ​ចរាច​រណ៍

ឆ្លង​ចូល​ឆ្នាំ​ថ្មី​ក្រុង​ប៉ោយប៉ែត​បួងសួង​មុខ​លោកយាយ​ម៉ៅ ភ្ញៀវទេសចរ​មក​កម្សាន្ត​ស្ទះ​ចរាច​រណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២៩២៥ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ពិធីបួងសួង​នៅ​ចំពោះមុខ​លោកយាយ​ម៉ៅ សុំ​សេចក្តីសុខ និង​សេចក្តីចម្រើន កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ដើម​ពោធិ៍​យាយ​ម៉ៅ ស្ថិតក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។

​ក្នុងឱកាស​ប្រា​រព​ពិធី​បួងសួង មាន​វត្តមាន​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រីរាជការ កងកម្លាំង បាន​ចូលរួម ។

​ក្នុង​ពិធី​នោះ លោក គាត ហ៊ុល លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​ប្រា​រព​ធ្វើ​ពិធី​បួងសួង​បែប​ន់​ចំពោះ​លោកយាយ​ម៉ៅ​នៅ​ដើម​ពោធិ៍​យាយ​ម៉ៅ ខណៈ​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ​ចូល​ឆ្នាំ​២០២៥ សុំ​បាន​សេចក្តីសុខ សេចក្តីចម្រើន ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ទទួលបាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន សុំ​ជៀសឱ្យផុត​រាល់​គ្រោះថ្នាក់​កើតឡើង​ទាំងឡាយ​ទាំងពួង ។

​លោក​បាន​សុំ​ឱ្យ​ឆ្នាំ​២០២៥​នេះ ប្រទេសជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រៈរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​នាវា​កម្ពុជា​ឈានទៅរក​ការអភិវឌ្ឍន៍ និង​រីកចម្រើន​គ្រប់​វិស័យ និង​មាតុភូមិ​កម្ពុជា​បាន​សុខ​សន្តិភាព ។ ក្នុង​ពិធី​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ពី​លោកយាយ​ម៉ៅ បាន​រៀបចំ​ពិធី​រាប់​បាត​ដល់​ព្រះសង្ឃ ដែល​និមន្ត​ក្នុង​កម្មវិធី​ជា​ច្រើន​អង្គ ។

​គួររំលឹកថា ដើម​ពោធិ៍​យាយ​ម៉ៅ​ជាប់​ផ្លូវជាតិ​លេខ​៥ គឺ​បាន​ចាត់ទុក​ជា​បារមី​ស័ក្តិសិទ្ធិ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ជំនឿ​នៅពេល​ឆ្លងកាត់ តែង​ឈប់​ទិញ​ផ្កា ធូប ទៀន ចេក ដូង​ថ្វាយ​ពេល​ឆ្កងកាត់​មិនដែល​រំលង​ឡើយ ។

​មាន​ការកត់សម្គាល​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៥​នេះ នៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ជាយដែន​ថៃ ការរៀប​ភ្លើងពណ៌​តាម​ដងផ្លូវ​ក្នុង​បរិវេណ​កាស៊ីណូ ជាការ​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ចិញ្ចែងចិញ្ចាច ។

​ជាក់ស្តែង​ពេល​រាត្រី​នៅ​ក្រុង​ប៉ោយប៉ែត ទិដ្ឋភាព​ភ្លើង​ចម្រុះ​ពណ៌​នៅ​បរិវេណ​កាស៊ីណូ​ពិតជា​ស្អាត ធ្វើ​ឱ្យ​ទាក់ទាញ​ការ​ទៅ​លេង​កម្សាន្ត​ច្រើន​កុះករ​ជា​បណ្តើរៗ ។ ប្រជាពលរដ្ឋ​បាន​កោតសរសើរ​ទឹកដី​ប៉ោយប៉ែត​ជាប់​ជាយដែន ជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ហើយ​មាន​ជនបរទេស​ចម្រុះ​ពូជសាសន៍​កំពុងស្នាក់នៅ​រកស៊ី ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស មាន​ការរីកចម្រើន​សដ្ឋកិច្ច​គ្រួសារ ។

​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា នៅ​ក្រុង​ប៉ោយ​ប៉ែត មាន​ការរីកចម្រើន​លើ​វិស័យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន នៅក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥ ឃើញ​បរិវេណ​កាស៊ីណូ តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា ត្រូវ​បាន​រៀប​ភ្លើងពណ៌​សម្រាប់​ទាក់ទាញ​ភ្ញៀវ​មក​លេង​កម្សាន្ត ។

​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៥ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់​ចូលរួម​រីករាយ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់​ទៅ​លេង​កម្សាន្ត​នៅ​បរិវេណ​កាស៊ីណូ បង្ក​ឱ្យមាន​ការកកស្ទះ​ពេញ​ផ្លូវ​ចេញ​-​ចូល​នា​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែត ។

​គេ​សង្កេតឃើញថា ភ្ញៀវ​ដែល​ទៅលេង​ភាគច្រើន​គឺ​នៅ​ផ្សារ​ទឹក​ពុះ និង​អង្គុយលេង​នៅ​បរិវេណ កាស៊ីណូ​ផ្កាយ​ប្រាំ រង់ចាំ​មើល​ការដុត​កាំជ្រួច​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ផ្ទុះ​លាន់​សូរ​ទ្រហឹង​ពេញ​ផ្ទៃមេឃ ។

​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥​នេះ គេ​សង្កេតឃើញថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្រុង​ប៉ោយប៉ែត ពិតជា​មាន​ចំនួន​ច្រើន​ម៉ឺន​នាក់ ដែល​ភាគ ច្រើន​នាំគ្នា​ទៅ​ទិញ​ម្ហូបអាហារ នំចំណី មក​ហូប​ជា​លក្ខណៈ​គ្រួសារ​នៅ​បរិវេណ​កាស៊ីណូ ខ្លះ​ទៀត​នាំ​គ្រួសារ​ទៅ​ហូប​អាហារ​នៅ​ផ្សារ​ទឹក​ពុះ ឯ​អ្នក​ដែល​មាន​លទ្ធភាព​ចូល​ហាង​នៅ​ម្តុំ​ដើម​ស្រ​ល់ និង​ទៅ​មើល​ការប្រគុំ​តន្ត្រី​មាន​ថ្នាក់ជាតិ និង​អន្តរជាតិ​២​ទៅ​៣​កន្លែង ។

​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៥ ក្រុង​ប៉ោយប៉ែត​ធានា​បាន​សន្តិសុខ​ល្អ តែ​សណ្តាប់ធ្នាប់​បង្ក​ឱ្យ​ភ្ញៀវ​ជួប​ការលំបាក​ធ្វើដំណើរ​ចេញ​-​ចូល​ផ្លូវ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​រាប់ម៉ោង ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.