ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោក កើត ឆែ៖ សិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែមលើផ្នែកបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

លោក កើត ឆែ៖ សិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែមលើផ្នែកបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បន្ថែមពីលើការបណ្តុះបណ្តាចំណេះទូទៅនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនហើយ ក្មួុយៗសិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០។

ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង «ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិអ៉ីលីត» នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក កើត ឆែ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ក្នុងការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដើម្បីសម្រេចបាននូវគោលដៅ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក កើត ឆែ បានបន្តថា ការអប់រំកម្រិតចំណេះទូទៅនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ត្រូវអនុវត្តនូវស្តង់ដាររួមតែមួយ ពោលគឺការយកចិត្តទុកដាក់ លើចំណេះដឹង សីលធម៌ គុណធម៌ ឥរិយាបថ ចេះគោរព ចាស់ទុំ ព្រឹទ្ធាចារ្យ ជាដើម។ បន្ថែមលើនេះ សិស្សានុសិស្សក៏នឹងត្រូវទទួលនូវការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រ ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទឧស្សាហកម្ម ៤.០។

លោកបានបន្តថា «សន្តិភាព» ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវចូលរួមថែរក្សា «សន្តិភាព» ទាំងអស់គ្នា ដើម្បីការអភិវឌ្ឍ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។

លោក កើត ឆែ ក៏បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវបន្តខិតខំសិក្សារៀនសូត្រ នៅឆ្នាំសិក្សាបន្ទាប់ ឱ្យបានទ្វេដង និងត្រូវមានវិន័យទាំងក្នុងការសិក្សា និងការរស់នៅ ស័ក្តិសមជា «កូនល្អ សិស្សល្អ និងមិត្តល្អ»។ ក្រៅពីការក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ត្រូវរៀនសូត្រអំពីអ្វីដែលហៅថា «មេរៀនបំនិនជីវិត» ដែលផ្តោតលើ សីលធម៌រស់នៅ, ការអោនលំទោន គោរពចាស់ទុំ, ការចែករំលែក និងចេះជួយយកអាសារគ្នា ជាដើម។ ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ចៀសវាងឱ្យបានដាច់ខាត នូវការសេពគ្រឿងស្រវឹង, គ្រឿងញៀន, បារី និងបារីអេឡិចត្រូនិច (វេប) ចៀសវាងការហូប ភេសជ្ជៈផ្អែមខ្លាំង ដែលប្រឈមនឹងជំងឺ ទឹកនោមផ្អែម។ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន។ ត្រូវរំលឹកដឹងគុណដល់ឪពុក ម្តាយ ដែលជាអ្នកមានគុណ ដោយឪពុកម្តាយ មិនត្រឹមតែជាអ្នកផ្តល់កំណើត ឱ្យក្មួយៗ តែនៅបានចិញ្ចឹមបីបាច់ ក្មួយៗ ឱ្យមានសុខភាពល្អ ផ្តល់នូវចំណេះដឹង និងជាអ្នករៀបចំ ក្មួយៗ ឱ្យមានគូរស្រករថែមទៀត ដើម្បីកសាងគ្រួសារមួយ ដែលមានសុភមង្គល និងចំរុងចម្រើន។

លោកអភិបាលរងបានបញ្ជាក់ថា៖ «ជម្រៅទឹកសមុទ្រ កម្ពស់ភ្នំ ចម្ងាយពីផែនដីទៅព្រះច័ន្ធជាដើម គឺសុទ្ធតែវាស់បាន តែសម្រាប់ជម្រៅទឹកចិត្តឪពុក ម្តាយ មានសំរាប់កូន គឺវាស់មិនបានទេ។ ដូច្នេះសូមក្មួយៗ ត្រូវដឹងគុណដល់ឪពុកម្តាយរបស់យើង»។

បើតាមលោក ឃុន លីមាន នាយកសាលាអន្តរជាតិ អុីលីត បានឱ្យដឹងថា សាលាអន្តរជាតិ អុីលីត បានចាប់ផ្តើមបង្កើតឡើង នៅឆ្នាំ២០១៧ មានទីតាំងនៅអគារលេខ៥១៤ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ សាលា អន្តរជាតិ អ៉ីលីត បានដំណើរការ អស់រយៈពេល ៧ឆ្នាំ ៤ខែហើយ ដែលមានសិស្សសិក្សាសរុបទាំងអស់ ចំនួន៧៨០នាក់ ព្រមទាំងគ្រូបង្រៀនជាតិ និងអន្តរជាតិ ចំនួន ៧២នាក់។ បង្រៀន ៣ភាសា និង៣កម្មវិធី នោះគឺកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរ, កម្មវិធីសិក្សាថ្នាក់អន្តរជាតិ និងកម្មវិធីសិក្សា ថ្នាក់ក្រៅម៉ោង មានអង់គ្លេស ចិន និង Computer។

លោកនាយក បានបញ្ជាល់ថា សម្រាប់ថ្ងៃអនាគតសាលាមានចក្ខុវិស័យ និងបេសកកម្មយ៉ាងរឹងមាំ គឺបង្កើត និងរៀបចំសាលា Digital ថ្នាក់រៀន Digital គ្រូ Digital សិស្ស Digital ក្នុង បុព្វហេតុចូលរួមក្នុងគោលនយោបាយរាជរដ្ឋាភិបាល Digital ឆ្នាំ២០២២-២០៣៥ ក្នុងគោលបំណងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

គួរបញ្ជាក់ថា សិស្សានុសិស្ស នៃសាលាអន្តរជាតិស៊ីលីត ដែលទទួលវិញ្ញាបនបត្រ និងបណ្ណសរសើរ មានចំនួន ១៨៦រូប ក្នុងនោះ ជ័យលាភីពីលេខ១ ដល់លេខ៣ ចំនួន ៩៤រូប ចាប់ពីកម្រិតបឋម ដល់ថ្នាក់ទី១១៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.