ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦

គ្រួសារ​រងគ្រោះ​ដោយ​អំពើ​ប្លន់​ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​សួរ​សុខ​ទុក​ផ្តល់​អំណោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ គ្រួសារ​រងគ្រោះ​ដោយសារ​ក្រុមចោរ ៣ នាក់​វាយ​ប្លន់​យក​មាស​ប្រាក់​គ្រឿងអលង្កា និង​ម៉ូតូ ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ចុះ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ ជា​ថវិកា មួយចំនួន​ជូន និង​សន្យា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ពេល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ។​

​គួរ​រំលឹក​ផងដែរ​៖​កាលពី​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០១៥​មាន​ក្រុមចោរ​៣​នាក់ មិន​ស្គាល់​សាវតា ប្រដាប់​ដោយ​កាំភ្លើង អាកា​មួយ​ដើម បាន​ចូល​ទៅ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ​ឈ្មោះ ថោង ចុង អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ ក្រោយ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ ក្រុមចោរ​បាន​ប្រមូល​យក​ម៉ូតូ ២ គ្រឿង  ប្រាក់​ខ្មែរ​៥០០០០​ម៉ឺន​រៀល ទូរស័ព្ទ​២​គ្រឿង ខ្សែ ក ផ្លា​ទីន ២ ខ្សែ ចិញ្ចៀន​ផ្លា​ទីន ៤ វង់​ក្រវិល​ផ្លាទី ១ គូ ក្រវិល​មាស​១​គូ​ទម្ងន់​១​ជី ។​

​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ការ​ខេត្ត បន្ទាប់​ពី​សួរសុខទុក្ខ​ជនរងគ្រោះ​រួច​បាន​សន្យា​និង​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ​ក្រុម​ចោរប្លន់​យក​ម​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​ខាន​ទាល់តែ​បាន ៕​

2015_08_08r1 (3) 2015_08_08r1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.