ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

អគ្គីភ័យ​ឆេះ​នៅ​ផ្សារ​កណ្តាល​បំផ្លាញ​អស់​៤​តូប​បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​ឡាន​បាញ់​ទឹក​អស់​៦​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ថ្ងៃ​អង្គារ ១៥​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១:០០​នាទី នៅ​ចំណុច​ទី​រួម​ផ្សារកណ្តាល ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​តូប​នៅ​ទី​រួម​ផ្សារកណ្តាល បណ្តាលមកពី ឆ្លង​ចរន្ត​អគ្គីសនី​។​

​ភ្លាមៗ​បន្ទាប់ពី​មាន​អគ្គីភ័យ​គេ​ឃើញ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដោយ​ផ្ទាល់ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ឡាន​ពន្លត់អគ្គីភ័យ ជួយ​ពន្លត់​បាន​ភ្លាមៗ​ទាន់ពេលវេលា ដោយ​បាញ់​ទឹក​ឲ្យ​រលត់ទៅវិញ នៅវេលា​ម៉ោង ១,៣០​នាទី​នា​ថ្ងៃ​ដដែល​។​

​នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ​ដែរ ពុំ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នោះ​ទេ​?​ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ឆេះ​តូប​ផ្នែក​ខាងក្រៅ​ផ្សារ​ចំនួន​០៤​តូប (​ធំ​២​តូច​២) បាន​ប្រេី​ប្រាស់​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌដូនពេញ អស់​ចំនួន​៦​ធុង​ស្មើនឹង​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​០៦​គ្រឿង​៕

r180529a1 r180529a8 r180529a7 r180529a6 r180529a5 r180529a4 r180529a3 r180529a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.