ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

តើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ពាយ​មាន​បញ្ហា​អ្វី​ដែរ​ជាមួយ​គណៈកម្មការ​ដែល​ចុះ​អនុ​ ​វត្ត​ន៍​វាស់វែង​ដីធ្លី​តាម​គោលការណ៍​របស់​ថ្នាក់លើ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ រយៈពេល​បី​ថ្ងៃ ក្នុង​ចុងខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រុម​អ្នក​សារពត៌មាន​ដែល​មកពី​អង្គភាព​ផ្សេងៗ​ប្រមាណ​៧​អង្គភាព​បាន​ចុះ​ស្រាវជ្រាវ​ពត៌មាន​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត   ដើម្បី​សិក្សា​ស្រាវជ្រាវ​និង​ក្តាប់​រាល់​ពត៌មាន​ដែល​លេចចេញ​នូវ​បាតុភាព​ផ្សេងៗ​ដែល​កើតឡើង​នា​ពេល​កន្លងមក​នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​នេះ​។​

​តាម​ការពិនិត្យ​ ​របស់​ក្រុម​អ្នក​យក​ពត៌មាន​យើង​ឃើញថា ជុំវិញ​ការចុះ​ធ្វើការ​សម្របសម្រួល​ ដោះស្រាយ​បាតុភាព​ផ្សេងៗ​បញ្ហា​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ  ខណៈពេល​ក្រុម​គណៈកម្មការ​កំពុង​ចុះ​វាស់វែង បំពេញ​ទិន្នន័យ​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ នៅ​តំបន់​នេះ​ដែល​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​ជូន​ពួកគាត់​។ ជាមួយគ្នានេះដែរ ដែល​នៅ​តំបន់​នេះ​ធ្លាប់​លេចឮ​ពត៌មាន​ដែល​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​រួម​ជាមួយ​វិទ្យុ​អាស៊ីសេរី​ផងដែរ បាន​ផ្សាយ​ចោទប្រកាន់​មកលើ​អាជ្ញាធរ​និង​គណៈកម្មការ​ដែល​ចុះមក​ធ្វើ​ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ថា​នៅ​មាន​ភាពលំអៀង​។ ដើម្បី​ស្វែងរក​ការពិត​និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​និង​គណៈកម្មការ​ផងដែរ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ជា​ច្រើន​គ្រួសារ សម្ភាសន៍​ជាមួយ​អាជ្ញាធរ​និង​គណៈកម្មការ​ដែល​ចុះ​បំពេញបេសកកម្ម​នៅ​តំបន់​ខាងលើ​នេះ​ផងដែរ ។​

​រាល់​ការ​ធ្វើ​បទសម្ភាសន៍​ជា​លទ្ឋផល​បាន​បង្ហាញ​ថា​៖
១- គណៈកម្មការ​ក្រុម​ការងារ​របស់​ខេត្ត បាន​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់លើ ដោយ​យក​អនុ​​សាសន៍​៥ ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​បាន​ធ្វើ​ការសម្របសម្រួល​ចំ​ពោះ​រាល់​បញ្ហា​ដែល​កើតមាន​កន្លង​មក ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​។​

២- គណកម្មការ​ក្រុមការងារ​ដែល​ចុះ​ទៅ​អនុវត្ត​តាម​គោលការណ៍​ខាងលើ​បាន​​ខិតខំ​ប្រឹងប្រែង​មិន​ថា​ធាតុអាកាស​មិន​អំណោយផល​នោះទេ ទោះបី​ថ្ងៃ​ក្តៅ​,​និង​ភ្លៀងរលឹម​យ៉ាងណា​ក៏​បងប្អូន​នៅតែ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ខាងលើ​​ជូន​ប្រជាពលរដ្ឋ រហូតមកដល់​ពេលនេះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រ​​មាណ​៩០% ស្ទើរតែ​រួចរាល់​ជា​ស្ថាពរ​ទៅហើយ​ដែរ​មក​ដល់ពេលនេះ​។​

៣- មាន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​គណៈកម្មការ និង​មាន​ការគាំទ្រ​នូវ​ សកម្មភាព​ដែល​គណៈកម្មការ​ចុះ​ធ្វើការ​ជូន​បងប្អូន​ដែល​បាន​ដី​អាស្រ័យ​ផល​ដោយ​ស្របច្បាប់ និង​លែង​ភិតភ័យ​ខ្លាច​គេ​មក​រំលោភ​បំពាន តាម​ការ​ញុះញង់​របស់​ក្រុម​មេខ្យល់​មួយ​ក្តាប់​តូច​នោះ​ទៀតហើយ​។​

៤- ទន្ទឹម​និង​នេះ​នៅ​មាន​បញ្ហា​សេសសល់​ខ្លះ ដែល​គណៈ កម្ម​ការ​យើង​មិនទាន់​ សម្រេច​ដូច​ជា​៖ ក្រុម​ជន​អនាធិបតេយ្យ​មួយចំនួន​តូច មកពី​តំបន់​ផ្សេង​ដែល​គ្មាន​ដី​សោះ​ដើរ​មក​ចង្អុល​លើ​ដី​គេ និង​មួយចំនួនទៀត​មាន​ដី​លក់​ឲ្យគេ​ហើយ​ឃើញគណៈ​កម្មការ​ចុះ​ទៅ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​គេ​នៅ​កាន់កាប់​អាស្រ័យ​ផល​នោះ ទាមទារ​ឲ្យ​គណៈកម្មការ​វាស់វែង​ឲ្យ​ខ្លួន​ទៀត​ក៏មាន​(​នេះ​តាម​មេខ្យល់​ញុះញង់​) និង​មាន​មួយចំនួនទៀត មក​កាប់​ទន្ទ្រាន​ដី​ថ្មី​និង​សង់​ជា​ខ្ទម​ឬ​លំនៅឋាន រំលោភ​លើ​ដី​បំរាម​របស់​គណៈកម្មកា​រ​ជាដើម ដែល​នៅ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​។​

៥- ក្រុម​ជន​អនាធិបតេយ្យ​មួយចំនួន​ទៀត​ដែល​មកពី ស្រុក​ដងទង់​, ស្រុក​ទឹកឈូ​, ហើយ​ខ្លះ​មក​ពី​វាលរេញ​ខេត្ត​ព្រះសីហនុ ដែល​គ្មាន​ដី​នៅ​មូលដ្ឋាន​នេះ​សោះ​នោះ​តែងតែ​ប្រើ​មធ្យោបាយ​ផ្សាយ​បំប៉ោង​ព័ត៌មាន តាម​វិទ្យុ​អាស៊ីសេរី តាមរយៈ​អង្គការ​អាដហុក និង​តាម​ព័ត៌មាន​ឯកជន​ខ្លះ ដើម្បី​បង្កើន​ស្ថានភាព​តានតឹង​នៅ​តំបន់​ខាងលើ​នេះ​។

​រាល់​សមិទ្ធផល​ដែល​ក្រុម​ការងារ​សម្រេច​បាន​ជូន​ប្រជាពលរដ្ឋ​គួរឲ្យកត់សំគាល់​ខាង​លើក៏​ជា​មោទនភាព​ដ៏​ធំធេងរ​បស់​អាជ្ញាធរខេត្ត​ក៏ដូចជា​រាជរដ្ឋាភិបាល​ទាំងមូល​ផង​ដែរ​៕​សេង ណា​រិទ្ធ​

 

r180528b10 r180528b11 r180528b12 r180528b14 r180528b15 r180528b16 r180528b17 r180528b18

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.