ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​ទាំង​ស្រុង ម្ចាស់ផ្ទះ​របួសធ្ងន់​

ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​ទាំង​ស្រុង ម្ចាស់ផ្ទះ​របួសធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ អគ្គីភ័យ​បាន​ឆាប់ឆេះ​ផ្ទះ​លក់​ចា​ណា​ង​មួយ​ខ្នង រងរបួស​ម្ចាស់ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​និង​៤០​នាទី រសៀល ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវបាន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ផាន់ ខាំ​មុត អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ បានអោយដឹងថា គាត់​មាន​ប្តី​ឈ្មោះ​ថន ថុន អាយុ​៥៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ប្រតិបត្តិការ​សឹក​រង​ខេត្ត​រតនគិរី ។

​ប្តី​របស់​គាត់​បាន​រង​របួស​ជើង​ដៃ​(​របួសធ្ងន់​) ហើយ​ផ្ទះ​គាត់​មានមុខ​របរ​លក់​ចា​ណា​ង​ជាង​៣០​ឆ្នាំ​ហើយ លោកស្រី​បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ​ប្តី​គាត់​បាន​ដេក​នៅក្នុង​បន្ទប់​ខាងលើ​ម្នាក់ ឯង ស្ត្រី​ជា​ប្រពន្ធ​ជាប់​លក់​នៅ​ខាងក្រោម កំពុង​មាន​ភ្ញៀវ​យ៉ាងច្រើន គាត់​បាន​បញ្ជាក់ថា​នៅ​មុនពេល​កើតហេតុ​នោះ​គាត់​បាន​ឃើញ​ភ្លើង​ឆេះ​ចេញពី​ បន្ទប់​មួយទៀត​នៅ​ជាន់​ខាងលើ​ទើប​មានការ​ឆោឡោឡើង ហើយ​ក្នុង​ខណៈ​កើតហេតុ​នោះ​ដែរ គាត់​អត់​បាន​អី​នោះ​ទាន់​នោះ​ទេ យក​បាន​តែ​កាបូ​លុយ​នៅ​ជាប់​ខ្លួន​លុយ​ប្រហែលជា​៣០-៤០​ម៉ឺន​រៀល ហើយ​គាត់​បាន​ទៅ​ស្ទុះ​ទៅ​ហើយ​ប្តី​គាត់​ហើយ​អត់​ឡើង ទើប​ចាប់​អូស​ចេញពី​បន្ទប់​បាន​រំដោះ​ផុតពី​សេចក្តីស្លាប់ ហើយ​ផ្ទះ​ដែល​ភ្លើង​ឆេះ​នោះ​មាន​ប្រវែង​ទទឹង​៨ បណ្តោយ​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​ក្តា ។​

​ហើយ​សំភារៈ​ដែល​ខូចខាត​ម្ចាស់ផ្ទះ​មិនទាន់​ប្រាប់​ចំនួន​ពិតប្រាកដ គ្រាន់តែ​ប្រាប់​អ្នក​សារពត៌មាន​ថា លុយកាក់ និង​មាស អស់​ជាង​១​ម៉ឺន​ដុល្លា ហើយ​គាត់​ខំ​សន្សំ​២០-៣០​ឆ្នាំ​ហើយ​ទំរាំ​បាន​ផ្ទះ​ប៉ុណ្ណោះ​នៅ ក្នុង​ហេតុការណ៍​នោះ​ដែរ​គេ​ឃើញ​មាន​រថយន្ត​បាញ់​ទឹក​របស់​ស្នងការ​ចំនួន​២​ គ្រឿង​បានរ​យកចិត្តទុកដាក់​និង​ជួយ​សង្គ្រោះ​បាញ់​ទឹក​ពន្លត់​បាន​រួចរាល់​ នៅ​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ក៏​ប៉ុន្តែ​ក្រោយពី​ភ្លើង​រលត់​គេ​ ឃើញ​ផ្ទះ​មួយ​ខ្នង​នេះ​បាន​ខូច​ខាត់​៩០% ក្នុង​ករណី​គ្រោះ​អគ្គីភ័យ​នេះ​សារពត៌មាន​កោះសន្តិភាព​មិនទាន់​បាន​បាន​ទទួល ​ពត៌មាន​លំអិត​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មូលដ្ឋាន​តើ​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ ថ្មីៗ​នេះ​។ បច្ចុប្បន្ន​បុរស​ជា​ប្តី​ដែល​រងរបួស​កំពុង​សំរាក​ព្យាបាល​នៅ​ មន្ទីរពេទបង្អែក​ខេត្ត​រតនគិរី​៕

2015_06_24a-1 2015_06_24a-3

Filed in: អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.