ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

នៅ​ក្រុង​ច្បារមន​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​រាប់សិប​កន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រោង​សិប្បកម្ម​មាន​រាប់សិប​កន្លែង​នៅក្នុង​ក្រុង​ច្បារមន ក្នុង​ចំណោម​ស្រុក​ទាំង ៨ ក្នុង​ខេត្ត​កំពង់ស្ពឺ មានតែ​ក្រុង​ច្បារមន​មួយ​ប៉ុណ្នោះ មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ ច្រើនជាងគេ កំពុងតែ​បើក​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ គ្មាន​កោតញញើត​សមត្ថកិច្ច​ណា​បន្តិច​សោះឡើយ ដោយសារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នកដើរ​ដាក់​ខែ ចាំ​កាង​ក្រុម​ឈ្មួញ​ទាំងអស់នោះ ជាហេតុ​ធ្វើឱ្យ​ក្រុម​ឈ្មួញ បានចិត្ត​រឹតតែ​បន្ត​សកម្មភាព​យ៉ាង​គឃ្លើន ហើយ​គេ​ស្គាល់​រោង​សិប្បកម្ម​ដែល​កែច្នៃ​ឈើ​ប្រណីត​មាន​ជាង ១០​កន្លែង ដែល​មាន​ម្ចាស់​ឈ្មោះ ងួន សុខ​ឡេង មាន​ចំនួន ២​កន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ដែល​មាន​ខ្នងបង្អែក​ធំ និង​ឈ្មោះ កែ​ន ផេង អារ​ឈើ​ប្រណីត​មាន​ទីតាំង​នៅក្នុង​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រវា់ន់ ស្រុក​ច្បារមន និង​មាន​រោង​សិប្បកម្ម​ជាច្រើន​កន្លែង​ទៀត​ទូ​ទាំង​ក្រុង​ច្បារមន ដែល​ក្រុម​ឈ្មួញ និង​សមត្ថកិច្ច​ជំនាញ នាំគ្នា​បិទ​ភ្នែក​មិនឃើញ​នោះទេ ។

​ក្រុម​ឈ្មួញ​អស់​ទាំងនោះ​នាំគ្នា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទូទាំង​ខេត្ត​កំពង់ស្ពឺ ជាពិសេស​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ណុប ឌីនិង​ឈ្មោះ ជឿ​ង ថេង ជា​មន្ត្រី​យោធា​ទៀតផង ដោយ​អាង​អំណាច ទើប​ហ៊ាន​ប្រព្រឹត្ត​បែប​នេះ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ថ្នាក់លើ មេត្តា​ជួយ​ពិនិត្យ​មើល​ទង្វើ​មន្ត្រីក្រោមឱវាទ ពិសេស​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ មើល​ក្រុម​ឈ្មួញ​ដែល​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ផង​ទាន ! ។

​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​នោះទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.