ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

ប្រទីប​របស់​ស្នងការ បាន​បង្ហាញ​ខ្លួន​នៅ​លើ​ដងស្ទឹង​ព្រះ​ព​ន្លា យ៉ាង​ស្រស់ស្អាត​ក្រោម​ការយកចិត្តទុកដាក់ ពី​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​សិរីសោភ័ណ​

ប្រទីប​របស់​ស្នងការ បាន​បង្ហាញ​ខ្លួន​នៅ​លើ​ដងស្ទឹង​ព្រះ​ព​ន្លា យ៉ាង​ស្រស់ស្អាត​ក្រោម​ការយកចិត្តទុកដាក់ ពី​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​សិរីសោភ័ណ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​របស់ យ៉ាង​យកចិត្តទុកដាក់ ពី​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ប្រទីប​ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ស្ទឹង​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​សូមបញ្ជាក់​ថា​ប្រទីប​ក្នុង ខេត្ត​បន្ទាយមានជ័យ មាន​រហូតដល់​ទៅ​ចំនួន ៣៩ មកពី​គ្រប់​មន្ទីរ អង្គភាព​ស្រុក​ក្រុង បាន​ចូលរួម​បណ្តែត នៅ​តាម​ដងស្ទឹង​សិរីសោភ័ណ ក្នុងភូមិ ៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

​គឺ​ដើម្បី​អបអរសាទរ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ព្រមទាំង​តាំងពិព័រណ៍​ផលិតផល ការប្រគំ​តន្ត្រី និង​កម្មវិធី​សមោសរ ដទៃទៀត ដែលមាន ២ ដំណាក់កាល ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​

​ពិធី​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ដឹងគុណ និង​កតញ្ញូតាធម៌​ដល់​ព្រះ​គង្គា​ដែល​បាន​ផ្តល់​ឲ្យ​មនុស្ស និង​សត្វមានជីវិត​។

​រាល់​ឆ្នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដទៃទៀត​។​

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ដាក់ពង្រាយ កម្លាំង​នគរបាល​ជាច្រើន​នាក់ ចុះ​សម្រួល​ចរាច​រណ៍ រៀបចំ​សណ្តាប់ធ្នាប់ ទាំង​នៅ​លើទឹក និង​លើគោក​នៃ​ទីតាំង​ប្រា​រព​ពិធី ដើម្បី​យាមល្បាត ការពារ​សន្តិសុខ សុវត្ថិភាព និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ទស្សនា​ពិធី​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.