ឯកឧត្តម គួច ចំរើន ទទួលស្វាគមន៍ និងពិសាអាហារសាមគ្គីជូនចំពោះព្រឹទ្ធាចារ្យ ម៉ក់ ហឿន អ្នកលេងបណ្តាញសង្គមនៅសហរដ្ឋអាមេរិក និងក្រុមការងារ
 ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ​ឆ្នាំ២០២៣–កាលពីរាត្រីថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ និងពិសាអាហារសាមគ្គី ជូនព្រឹទ្ធាចារ្យ ម៉ក់ ហឿន អ្នកលេងបណ្តាញសង្គមនៅសហរដ្ឋអាមេរិក និងក្រុមការងារដែលបានមកទស្សនកិច្ច នៅខេត្តព្រះសីហនុជាលើកទី២ ហើយការទទួលស្វាគមន៍នេះធ្វើនៅសណ្ឋាគារ ខែមរះ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។