ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

សមាជិកគណបក្សប្រជាជនកម្ពុជាជិត៨ម៉ឺននាក់ រួមគ្នាដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្ដាល

សមាជិកគណបក្សប្រជាជនកម្ពុជាជិត៨ម៉ឺននាក់ រួមគ្នាដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបានរួមដៃគ្នាចេញដង្ហែក្បួនឃោសនានៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ខេត្តកណ្ដាល មានសមាជិកសមាជិកាប្រមាណជិត៨ម៉ឺននាក់បានដង្ហែរក្បួនឃោសនានៅតាមក្រុង-ស្រុកទាំង១៣នៃខេត្តកណ្ដាល។ គេសង្កេតឃើញពីឱឡារឹកភាពរបស់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានដង្ហែរក្បួនយ៉ាងផុសផុលល្បីកក្រើកទូទាំងខេត្តកណ្ដាល ជាមួយនឹងស្នូរសំឡេងឃោសនស័ព្ទយ៉ាងមុតស្រួច ហាក់បង្ហាញពីភាពអង់អាចក្លាហាន និងភាពច្បាស់លាស់នៃគណបក្សប្រជាជនកម្ពុជា។

ការដង្ហែក្បួនដ៏ល្បីកក្រើកនេះបានអង្រួនចិត្តពលរដ្ឋឲ្យរឹតតែជឿទុកចិត្តពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ខណៈដែលពិធីដង្ហែគ្រប់ទីតាំង ត្រូវបានរៀបចំយ៉ាងអធិកធមក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំតាមតំបន់នីមួយៗនៃខេត្តកណ្ដាល ខណៈដែលលោកបណ្ឌិតម៉ៅ ភិរុណ ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ឡើយ នូវស្នាដៃនៃការរៀបចំពិធីដង្ហែរនៅក្រុងតាខ្មៅដែលជាបេះដូងនៃខេត្តបានយ៉ាងគគ្រឹកគគ្រេង និងមានសណ្ដាប់ធ្នាប់ល្អបំផុត។

ផ្ដើមដំបូងពីការជួបជុំនៅក្រុងតាខ្មៅ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង១ម៉ឺន៤ពាន់នាក់ដែលជាចំនួនសរុបទាំងព្រឹកទាំងល្ងាច រួចមកបានដង្ហែចេញទៅតាមបណ្ដាសង្កាត់ទាំងអស់ដែលមានសមាជិក សមាជិកាសរុបទាំងអស់ហែរហមជាក្បួន មានទាំងការប្រគុំតន្ត្រី ការស្រែកហ៊ោរកញ្រ្ជាវ សប្បាយរីករាយ ស្រែកជ័យឃោស ជាមួយនឹងស្នាមញញឹមរាក់ទាក់ពីពលរដ្ឋឈរអមសងខាងផ្លូវចាំទទួលស្វាគមន៍ ដែលមើលទៅហាក់មានអស្ចារ្យខ្លាំងណាស់ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា ទូទាំងប្រទេស ក្នុងនោះដែរខេត្តកណ្ដាលត្រូវបានកត់សម្គាល់ថាមានភាពលេចធ្លោផងដែរ ពិសេសក្រុងតាខ្មៅល្បីកក្រើកជាងគេដែលពិធីដង្ហែដឹកនាំលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.