ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លោក រ័ត្ន ស្រ៊ាង លើកឡើងអំពីសមិទ្ធផលស្នាដៃ កសាងប្រទេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន (Video inside)

លោក រ័ត្ន ស្រ៊ាង លើកឡើងអំពីសមិទ្ធផលស្នាដៃ កសាងប្រទេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានលើកឡើងអំពីសមិទ្ធផលស្នាដៃ កសាងប្រទេសខ្មែរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងត្រឹមត្រូវជាប្រវត្តិសាស្ត្រ ដែលពុំអាចមាននណា ប្រកែកនិងបំភ្លៃបាន។

ខាងក្រោមនេះ ជាខ្លឹមទាំងស្រុងដែលលោក រ័ត្ន ស្រ៊ាង បានបង្ហោះតាមរយៈ Facebook ផ្ទាល់ខ្លួន៖

«ជយោ គណបក្សប្រជាជនកម្ពុជា ឈ្នះៗ! ខ្ញុំបាទ រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌដង្កោ និងកូនប្រុសខ្ញុំ សៀ ទីន ប្រធានក្រុមការងារយុវជនគណបក្ស របស់គណកម្មការគណបក្សប្រជាជនកម្ពុជា ខ២៦ ភ.ព រួមជាមួយក្រុមការងារ បានចូលរួម ក្នុងពិធីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន រាជធានីភ្នំពេញ នៅទីលានមុខមជ្ឈមណ្ឌល សន្និបាតនិងពិពណ៌ កោះពេជ្រ។

ក្រោមគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រជាជនខ្មែរ កសាងប្រទេសពីបាតដៃទទេ គ្មានរូបបិយប័ណ្ណជាតិ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានសាសនា គ្មានផ្សារ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមជាមួយចំនួនប្រជាជនប្រមាណតែ៥លាននាក់ សល់ពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពល ១៩៧៥-១៩៧៩  មកដល់បច្ចុប្បន្នមានតែការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរកើនឡើងដល់ប្រមាណ ១៧លាននាក់ក្នុងឆ្នាំ២០២៣ កំពុងរស់នៅក្នុងសុខសន្តិភាព ជួបជុំគ្រួសារ ដើរហើរដោយសេរី មានអក្សរ ភាសារ ទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ជាតិផ្ទាល់ខ្លួន ស្មើមុខស្មើមាត់គ្រប់បណ្តាប្រទេសលើពិភពលោក។
 
ដូច្នេះ សូមពុកម៉ែ បងប្អូន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នាកុំបីខាន។

ខ្មែរ ជួយខ្មែរ គាំទ្រខ្មែរ ដើម្បីខ្មែរ!
អរគុណ សន្តិភាព!
អរគុណ នយោបាយឈ្នះឈ្នះ!
ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ!»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.