ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ឯកឧត្តម លីវ សុផាណារិទ្ធិ​ ៖ «ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ១២ ចំណុច ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត» SWIFT NEWS ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តម លីវ សុផាណារិទ្ធិ​ ៖ «ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ១២ ចំណុច ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត» SWIFT NEWS ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម លីវ សុផាណារិទ្ធិ​ ៖ «ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ១២ ចំណុច ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត»

 

(ភ្នំពេញ)៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាស អញ្ជើញចូលរួមជាវាគ្មិន ពិធីបើកវគ្គបណ្តុះបណ្តាលពិសេស​​​​ «តួនាទីសារព័ត៍មាន​​​ក្នុងដំណើរ​​​​​ការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹង ប្រធានបទ «ការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងវិស័យសារព័ត៌មាន និងអ្វីទៅសុវត្ថិភាព Internet? និង ការចាប់យកឌីជីថលទៅក្នុងការងារព័ត៌មាន និងពង្រីកការផ្សព្វផ្សាយ» ។

ក្នុងពិធីនេះ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានផ្តំាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ១២ ចំណុច ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត រួមមាន៖

ទី១៖ គួរធ្វើការស្វែងយល់ពី គេហទំព័រក្លែងក្លាយ

ទី២៖ ការបោកបញ្ឆោតនៅតាមអ៊ីម៉ែល (Spam)

ទី៣៖ គួរពិនិត្យ និងប្រើប្រាស់គេហទំព័រដែលមិនបានជ្រើសរើសការប្រើប្រាស់ HTTPS

ទី៤៖ គួរមានការប្រើប្រាស់កម្មវិធីកំចាត់មេរោគ

ទី៥៖ ស្វែងយល់ពីបញ្ជាប់ (Links) ដែលគួរឲ្យសង្ស័យ (Clickjacking Attack)

ទី៦៖ កុំចុច ឬបើក ការបង្ហាញផ្ទាំង Pop-Up មិនចង់បាន

ទី៧៖ ប្រុងប្រយ័ត្នចំពោះ WiFi សាធារណៈ

ទី៨៖ ធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនានាឱ្យទៀតទាត់

ទី៩៖ ត្រូវប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង

ទី១០៖ ត្រូវប្រុងប្រយ័ត្នចំពោះអ្វីដែលយើងបានដោតឡូន

ទី១១៖ ស្វែងយល់ពីវិស្វកម្មសង្គម (Social Engineering Free ware)

ទី១២៖ ត្រូវប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ពីរជំហាន(Two StepVerification) លើបណ្តាញសង្គម៕

សូមជំរាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេស​​​​ «តួនាទីសារព័ត៍មាន​​​ក្នុងដំណើរ​​​​​ការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ មានសិក្ខាកាមចូលរួមប្រមាណជា ១០០នាក់ នឹងទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមូលដ្ឋានពីគ្រូឧទ្ទេសជំនាញៗ ៧រូប តាមរយៈបទបង្ហាញចំនួន ៧ រួមមាន៖

១.ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោត។

២.ការត្រៀមខ្លួនរបស់អ្នកសារព័ត៌មានទាក់ទិនការបោះឆ្នោត និងមុំព័ត៌មានសំខាន់ៗទាក់ទិនការបោះឆ្នោត

៣.ការចាប់យកឌីជីថលទៅក្នុងការងារព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយ និងអ្វីទៅសុវត្ថិភាព Internet?

៤.ស្វែងយល់ពីការដឹកនាំគ្រប់គ្រងអង្គភាពសារព័ត៌មាន និងការស្វែងរកទីផ្សារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់អាជីវកម្មសារព័ត៌មាន។

៥.ស្វែងយល់ពីកិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការងារផ្សព្វផ្សាយមហាជន។

៦.ស្វែងយល់ពីវិធីបង្ការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានក្នុងពេលចុះបំពេញការងារ, ការយល់ដឹងជាមូលដ្ឋានរបៀបដោះស្រាយ​​​​លើសំណើទាមទារការកែតម្រូវខ្លឹមសារផ្សាយ, និងការដោះស្រាយបណ្តឹងនៅតុលាការ។

៧. តួនាទីសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ នៅក្នុងដំណើរការប្រជាធិបតេយ្យ, ការកសាងសន្តិភាព, និងការកសាងសង្គមស៊ីវិល័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.