ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

លោក ឃួង ស្រេង ដឹកនាំប្រជុំមន្ដ្រីគណបក្សប្រជាជនកម្ពុជា ទាំង១៤ខណ្ឌ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧

លោក ឃួង ស្រេង ដឹកនាំប្រជុំមន្ដ្រីគណបក្សប្រជាជនកម្ពុជា ទាំង១៤ខណ្ឌ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំង១៤ខណ្ឌ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដើម្បីត្រៀមការងារសំខាន់ៗមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្នុងកិច្ចប្រជុំនេះ លោកក៏បានជំរុញឲ្យប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌទាំង១៤, គណៈចលនាសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ តភ្ជាប់តេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន ជូនសមាជិកគណបក្សទាំងអស់ ទាំងនៅថ្នាក់មូលដ្ឋានសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគាត់បានទទួលព័ត៌មានពិតជាក់លាក់ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានលើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជា ពិសេសនៅតាមបណ្ដារោងចក្រ ដូចជានៅតាមវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ សមាជិករបស់យើង សុទ្ធតែមានភាពស៊ីវិល័យ ដោយភាគច្រើនបាន ប្រើប្រាស់នូវទូរស័ព្ទ ស្មាតហ្វូន ហើយក៏កំពុងប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយក្នុងការទាក់ទងគ្នា។ ក្នុងនោះតេឡេក្រាម ក៏ជាវិធីមួយដែលកំពុងពេញនិយមផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅក្នុងដំណាក់កាលថ្មីៗនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិទាំងមូល នោះគឺកម្ពុជាទទួលបានជោគជ័យនូវព្រឹត្តិការណ៍ធំៗច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ១៩ និងនៅចុងក្រោយនេះ កម្ពុជាទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.