ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លោក វង សូត អញ្ជើញប្រារព្ធពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះរាជប្រកាសនីយប័ត្រដល់ព្រះមន្ត្រីសង្ឃ និងព្រះគ្រូអនុគណស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

លោក វង សូត អញ្ជើញប្រារព្ធពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះរាជប្រកាសនីយប័ត្រដល់ព្រះមន្ត្រីសង្ឃ និងព្រះគ្រូអនុគណស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា កត្តាដែលកម្ពុជាយើងអាចប្រារឰពិធីបុណ្យទានផ្សេងៗបាន គឺដោយសារកត្ដា សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននៅគ្រប់មូលដ្ឋានឃុំ ស្រុក ខេត្តទាំងអស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានដូចជា វត្តអារាម ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ដែលនេះ បង្ហាញឱ្យឃើញពីការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ លំដាប់ថ្នាក់ទាំងអស់។

លោកថា «កត្តាប្រទេសមានសុខសន្តិភាពដូចសព្វថ្ងៃនេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី និងមានឱកាសពេញលេញក្នុងការគាំទ្រ និងគោរពប្រតិបត្តិ ដល់គ្រប់ជាតិសាសន៍ទាំងអស់។ ពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនឡើងតាមរយៈ ការចូលរួមធ្វើបុណ្យទានទាំងអស់គ្នាក្នុងការការកសាងនូវសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផងដែរ។ ហើយការជួបជុំ ធ្វើបុណ្យទាននេះដែរគឺបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋជួបជុំគ្នាជាមួយបងប្អូន កូនចៅនៅគ្រប់មូលដ្ឋានទាំងអស់ ជាក់ស្តែងថ្ងៃនេះយើងបានជួបជុំដើម្បី ធ្វើបុណ្យទានរួមគ្នាដោយមិនមានការភ័យខ្លាចដូច សម័យអតីតកាលគឺប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នងដែលរបបនេះបានធ្វើឱ្យប្រជាជនកម្ពុជាយើងគ្រប់រូបមិនអាចបំភ្លេចបានឡើយ»។

លោក វង សូត បានអបអរសាទរចំពោះពិធីប្រកាសជាផ្លូវការនូវឋានន្តរស័កិ្តដល់ព្រះអនុគណស្រុកពញាក្រែក នាឱកាសនេះគឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីព្រះមេគណខេត្តត្បូងឃ្មុំសម្រាប់ការគ្រប់គ្រងមន្ដ្រីសង្ឃ ព្រះសង្ឃតាមឋានានុក្រម និងច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា។

លោក វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ពិតជាបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ ជាក់ស្ដែងក្រោមគោលនយោបាយ និងយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោក្នុងយុទ្ធនាការស្វែងរកវ៉ាក់សាំងដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចាប់ពីដូសទី១ រហូតដូសជម្រុញបន្តបន្ទាប់ និងការពិនិត្យព្យាបាលដោយដោយមិនយកប្រាក់ផងដែរ។ ហើយទន្ទឹមនោះដែរសម្ដេចតេជោ បានគិតគូរនិងយកចិត្តទុកដាក់ចំពោះពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងពលរដ្ឋរងគ្រោះដោយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ឱ្យទទួលប័ណ្ណសមធម៌ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានមួយកម្រិតថែមទៀតផង។

រដ្ឋមន្ដ្រីក៏បានរំលឹកបន្ថែមថានៅពេលខាងមុខនេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រទេសកម្ពុជាយើងនឹងឈានដល់ការ ព្រឹត្តិការណ៍ដ៏សំខាន់មួយគឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋយើងទាំងអស់សូម​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.