ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ពលរដ្ឋ រស់នៅសង្កាត់ទួលល្វា សម្តែងភាពសប្បាយរីករាយក្រោយទទួលបានផ្លូវថ្មី ជាង៤ពាន់ម៉ែត្រ និងសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ពីក្រុមការងារខេត្ត

ពលរដ្ឋ រស់នៅសង្កាត់ទួលល្វា សម្តែងភាពសប្បាយរីករាយក្រោយទទួលបានផ្លូវថ្មី ជាង៤ពាន់ម៉ែត្រ និងសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ពីក្រុមការងារខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ពលរដ្ឋ រស់នៅសង្កាត់ទួលល្វា សម្តែងភាពសប្បាយរីករាយក្រោយទទួលបានផ្លូវថ្មី ជាង៤ពាន់ម៉ែត្រ និងសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ពីក្រុមការងារខេត្ត

(ប៉ៃលិន)៖ ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា រួមនឹងសមាជិកបក្សមួយចំនួនទៀត បានចុះសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ទួលល្វា ចុះជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែងប្រមាណ ៤២០០ម៉ែត្រ ដែលរងការខូចខាតទាំងស្រុង, លប់ជង្ហុកសំបុកមាន់, គៀរសំអាតផ្លូវ និងត្រាសេបើកផ្លូវថ្មីមួយខ្សែ សរុបទាំងអស់ចំនួន៦ខ្សែ ដាក់អំពូលភ្លើងសូឡា៤៣ដើម ជួសជុលថែទាំប្រព័ន្ធទឹក២៧០០ម៉ែត្រ ដាក់លូមុខកាត់៥០ ជាច្រើនកន្លែង ក្នុងភូមិចំនួន៣ គឺភូមិអូរពឺត ភូមិអូរច្រាកើត និងភូមិអូរតាពុកក្រោម នៅតាមដងផ្លូវនានា ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា បានស្វះស្វែងរកនូវមូលនិធិ និងកិច្ចសហការនានា ក្នុងការជួយជួសជុល កែលម្អផ្លូវសាធារណៈ ដែលជាការជួយបំពេញបន្ថែមលើកគម្រោងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ, សេចក្តីត្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។ ឯកឧត្តមបានបន្តថា ក្នុងនាមក្រុមការងារចុះជួយសង្កាត់ទួលល្វា នាពេលកន្លងមក បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាពលរដ្ឋ ទាំងការងារអភិវឌ្ឍន៍ ការជួយឧបត្ថម្ភស្បៀង និងការជួយសង្គ្រោះ ពេលប្រជាពលរដ្ឋយើងមានជួបគ្រោះអាសាន្នផ្សេងៗ ដែលទាំងនេះជាទឹកចិត្ត, ជាឆន្ទៈរួមរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ លោកហុក សុផល ក៏បានក្រើនរំលឹកដាស់តឿនបន្ថែម ដល់ក្រុមការងារទទួលខុសត្រូវតាមភូមិ ក្នុងសង្កាត់ទួលល្វា សូមចុះមូលដ្ឋានជាប់ជាប្រចាំ ដល់ខ្នងផ្ទះបងប្អូន ប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហានៅនឹងមូលដ្ឋាន និងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ។ ក្នុងករណីដោះស្រាយមិនបាន ក៏ត្រូវធ្វើរបាយការណ៍ច្បាស់លាស់មកកាន់ថ្នាក់លើ ដើម្បីដោះស្រាយបន្ត។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទួលល្វា បានសម្តែងភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់នេះ និងបានជូនពរដល់ថ្នាក់ដឹកនាំ អាជ្ញាធរក្នុងខេត្ត ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត សូមជួបតែសេចក្តីគ្រប់ប្រការ៕ ដោយ,ស សារឿន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.