ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ជានិន្នាការសកល ដែលបណ្តារដ្ឋលើពិភពលោក កំពុងយកចិត្តទុកដាក់ខ្ពស់ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ជានិន្នាការសកល ដែលបណ្តារដ្ឋលើពិភពលោក កំពុងយកចិត្តទុកដាក់ខ្ពស់ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការបង្កើតយន្តការដោះស្រាយ និងការរិះរក មធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគីរាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាព»។ នេះជាការថ្លែងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី២» នៅខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនានា ប្រធានលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលរងខេត្តព្រះសីហនុ សាស្ត្រាចារ្យ លោក លោកស្រី វាគ្មិន និងភ្ញៀវកិត្តិយសទាំងអស់ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ទីរជំនាញចំណុះខេត្តព្រះសីហនុ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា យន្តការសកលក៏ដូចជាយន្តការ ក្នុងតំបន់គឺមានដូចជា៖

*ទី១៖ របាយការណ៍ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ របស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដាក់ជូនអង្គមហាសន្និបាត លើកទី៧៧ ដែលមាន ៦១ ចំណុចគោលបានពិពណ៌នាអំពីបញ្ហាប្រឈម ដែលបង្កឡើងដោយព័ត៌មានមិនពិត និងការឆ្លើយតបចំពោះបញ្ហានៃព័ត៌មានមិនពិត ការកំណត់ក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធ និងការពិភាក្សាអំពីវិធានការ ដែលរដ្ឋ និងសហគ្រាសបច្ចេកវិទ្យា បានកំណត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

*ទី២៖ សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃសមាគមប្រជាជាតិអាស៊ីអាគ្លេយ៍ (ASEAN) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែឧសភា ឆ្នាំ២០២៣ ក៏បានសង្កត់ធ្ងន់លើ៖ សារៈសំខាន់នៃតួនាទីរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយ និងទប់ស្កាត់ការផ្សព្វផ្សាយដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ការបង្កើតគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគាំទ្រដល់ការងាររបស់ក្រុមការងារអាស៊ានស្តីពី ដំណឹងក្លែងក្លាយ (TFFN) ក្នុងការដោះស្រាយការកើនឡើងយ៉ាងឆាប់រហ័ស និងការផ្សាយឡើងវិញ នៃដំណឹងក្លែងក្លាយ ការបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកព័ត៌មាន និងអក្ខរកម្មព័ត៌មាន ដើម្បីការពារសាធារណជនពីផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានមិនពិត។

ជាក់ស្តែងនៅកម្ពុជា​ ក្រៅពីច្បាប់ និងគោលនយោបាយជំនាញ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានកំណត់នូវយន្តការដូចជា៖ ក. អភិបាលកិច្ចគ្រប់គ្រង និងការងារបច្ចេកទេសមាន៖

១. ប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ស្តីពីការគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញ ទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឆ្នាំ២០១៨ និង ២.គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កើត ឡើងនៅឆ្នាំ២០២០។

ខ. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ក្រសួងព័ត៌មានកម្ពុជា មានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហការជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញទំនាក់ទំនងសង្គម ដូចជា Google, Facebook និង TikTok។

គ. កិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ក្រសួងព័ត៌មាន តែងតែរៀបចំពិធី ជំនួបប្រចាំឆ្នាំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាការបើកវគ្គបណ្តុះបណ្តាល និងសិក្ខាសាលារយៈពេលខ្លីៗ ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរួមចំណែកពង្រឹងគុណភាពនៃការសរសេរព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យសាធារណជនបានជ្រួតជ្រាប ចៀសវាងការភាន់ច្រឡំនានា ដែលឈានទៅដល់ការសម្រេចចិត្តខុស ឬការកើតមានជាចលាចលក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងវិធីសាស្ត្រនៃការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងធ្វើការចែករំលែកបន្ត។ល។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានអនុវត្តគម្រោង បានថ្លែងថា ស្របពេលដែលសេរីភាព នៃការផលិតមាតិកាផ្សព្វផ្សាយ មានភាពសំបូរបែប និងការទទួលបាននូវមាតិកាទាំងនោះដោយមិនមានរបាំង ការកេងប្រវ័ញ្ចក៏បានកើតមាន ក្នុងទម្រង់ផ្សេងៗគ្នា មានដូចជាអំពើឆបោក ការគំរាមកំហែង ការកេងប្រវ័ញ្ចផ្លូវភេទ បញ្ហាកម្មសិទ្ធិបញ្ញា និងព័ត៌មានមិនពិតជាដើម។ ផលវិបាកនៃដំណឹងក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងមកលើសង្គមជាតិ និងប្រទេសជាតិទាំងមូល។ វាអាចធ្វើឱ្យសហគមន៍ និងសង្គមជាតិមានភាពច្របូកច្របល់ តាមរយៈការបង្កឲ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ ការបាត់បង់ទំនុកចិត្តមកលើស្ថាប័នសាធារណៈ ការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។

លោកប្រតិភូរាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា ចំណុចទាំងនេះ បានធ្វើឲ្យក្រុមការងារបំផុសនូវគំនិតផ្តួចផ្តើម ស្វែងរកវិធីសាស្រ្តក្នុងការលុបបំបាត់នូវព័ត៌មានមិនពិត ដែលជាកិច្ចការងារចាំបាច់ ទាមទារ ឲ្យមានការចូលរួមពីបណ្តាដៃគូពាក់ព័ន្ធទាំងអស់គ្នា។ យើងចាំបាច់ត្រូវមានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំងនោះ។ របាំងនេះ អាចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងបរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជាដើម។

ដោយមានការជំរុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្របសម្រួលឲ្យក្រសួងព័ត៌មានអាចបញ្ចូលគម្រោង ក្នុងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ចាប់ពីឆ្នាំ២០១៨-២០២២ ក្រសួងព័ត៌មានទទួលបានគម្រោងសរុបចំនួន ៥ ដែលស្ថិតក្រោមការអនុវត្ត របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចំនួន ៣ គម្រោង (សុទ្ធសឹងតែពាក់ព័ន្ធនឹងការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការពង្រឹងវិជ្ជាជីវៈ និងប្រយុទ្ធនឹងព័ត៌មានមិនពិត) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ១ គម្រោង និងនាយកដ្ឋានកិច្ចសហប្រតិបត្តិអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ១ គម្រោង។

តាមរយៈការអនុវត្តគម្រោងនេះ បានចូលរួមយ៉ាងច្រើនក្នុងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការផ្លាស់ប្តូរឥរិយាបទនៃការផលិតព័ត៌មានតាមបែបប្រពៃណីមកជាការផលិតព័ត៌មានបែបឌីជីថល សំបូរបែបក្នុងបរិបទឌីជីថល និងបានវិវឌ្ឍន៍ខ្លួន ឲ្យកាន់តែប្រសើរឡើងក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាជាម្ចាស់ផ្ទះដូចជា កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.