ឧត្តមសេនីយទោ ស សំបូរធន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងការងារត្រៀមរៀបចំបុណ្យកំណើតកងរាជអាវុធហត្ថ
ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣) និងត្រួតពិនិត្យទីតាំងសម្រាប់រៀបចំប្រារព្ធពិធី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ និងមេបញ្ជាការគ្រប់បណ្ដាអង្គភាពដែលមានការពាក់ពន្ធ័នៅក្នុងផែនការផងដែរ។
ពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីលានបាញ់គ្រាប់ពិតមជ្ឈមណ្ឌលហ្វឹ កហ្វឺនកងរាជ អាវុធហត្ថភ្នំជុំសែនរីករាយ ។




