ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងអង្គ។

មានវត្តមាននាឱកាសនោះរួមមានសមាជិករដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារចុះជួយស្រុក និងឃុំ វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. រួមទាំងប្រជាពលរដ្ឋប្រមាណ ២,០០០នាក់។

នាឱកាសនោះ លោកបានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន កម្ពុជាទាំងអស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ នាពេលនេះ។

លោក ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចុះមកធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីទាំងអស់ ក្នុងថ្ងៃនេះ។

លោកក៏បានអំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេកូវីដ១៩ ដែលបន្តមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលោកបានផ្សារភ្ជាប់អំពីសារៈសំខាន់នៃកាចាក់វ៉ាក់សាំងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តតាមរយៈការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមក លោក និងក្រុមការងារ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្សេងៗដែលចូលរួមជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះលោកបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅ ជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទោះក្នុងដំណាក់កាល លំបាកយ៉ាងណាក៏ដោយ។

លោកបានរំលេចថា ជាធម្មតារាល់ការខិតខំប្រឹងប្រែងនាពេលកន្លងមក និងនាពេលបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅមាន ចំណុចខ្វះខាត ប៉ុន្តែមានតគណបក្សប្រជាជនតែងតែនៅ ដឹងពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល និងនៅបន្តខិតខំដើម្បីប្រជាជនខ្មែរ និងអនាគតកូនចៅខ្មែរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.