ប៉ៃលិន៖ក្នុងរយះពេលបីថ្ងៃនៃឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនៅខេត្តប៉ៃលិនគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកលែងកម្សាន្តក្នុងខេត្តប៉ៃលិនយ៉ាងច្រើនកុះករដូចជាពេលថ្ងៃតាមរមនីយដ្ឋាននានា ហើយនៅពេលយប់តាមវត្តអារាមក៏មានពិធី លីងនិងដាល់អំបុក ព្រមទាំងអកអំបុក និងពិធីបណ្តែតប្រទីបនិងសំពះព្រះខែដោយមានការអញ្ជើញចូលរួមដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បានស្រីមុំអភិបាលខេត្តប៉ៃលិនផងដែរ។
តាមរបាយការណ៍របស់ លោក លឹមវាសនា មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឲ្យដឹងថា ភ្ញៀវដើរកម្សាន្តនិងស្នាក់នៅនាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
សំរាប់ឆ្នាំ២០២៦នេះ សរុបមានចំនួន១៣៥៧៧នាក់និងភ្ញៀវទេសចរបរទេស៧២នាក់។
ក្នុងនោះថ្ងៃទី១គឺថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៦ទេសចរជាតិស្នាក់នៅ ៖ ១,៤១០នាក់ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច៖២,២៦២នាក់ទេសចរបរទេស៖ ៦០នាក់ សរុបថ្ងៃទី១មានភ្ញៀវទេសចរ ចំនួន៣,៧៣២នាក់។ថ្ងៃទី២គឺ ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិស្នាក់នៅ៖៧៤១ នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៖ ៥,៤៧០នាក់និងទេសចរបរទេស៖ ១២នាក់ សរុបភ្ញៀវទេសចរថ្ងៃទី២មានចំនួន ៦,២២៣នាក់។និងថ្ងៃទី០៣ត្រូវនិង ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៦ជាថ្ងៃបញ្ចប់មានភ្ញៀវទេសចរជាតិស្នាក់នៅ ៖ ៣២៥ នាក់និង ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៖ ៣,២៩៧នាក់ចំណែកភ្ញៀវទេសចរបរទេស៖គ្មានសរុបភ្ញៀវទេសចរនៅថ្ងៃទី៣នេះមានចំនួន ៣,៦២២នាក់៕




