ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោក កែវ រតនៈ៖ ក្រុមហ៊ុន Ford គ្រោងនឹងបន្ថែមទុនវិនិយោគដំឡើងម៉ូឌែល Territory បន្ថែមទៀត ខណៈម៉ូឌែល Ranger និង Everest កំពុងដំណើរការ

លោក កែវ រតនៈ៖ ក្រុមហ៊ុន Ford គ្រោងនឹងបន្ថែមទុនវិនិយោគដំឡើងម៉ូឌែល Territory បន្ថែមទៀត ខណៈម៉ូឌែល Ranger និង Everest កំពុងដំណើរការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមលោក នាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ថ្មីៗនេះក្នុងជំនួបជាមួយម្ចាស់ក្រុមហ៊ុន គឺក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិក គ្រោងនឹងបន្ថែមទុនវិនិយោគក្នុងការបង្គុំ និងដំឡើង រថយន្ត Ford ម៉ូឌែល Territory បន្ថែមទៀត ខណៈដែរម៉ូឌែល Ranger និង Everest កំពុងដំណើរខ្សែច្រវាក់ ដើម្បីបំពេញតម្រូវការរបស់អតិជន។

លោកបានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់វិលចំនួន២ទីតាំង ប្រមាណជិត២ពាន់នាក់ និងកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលាវត្តសន្សំកុសល (ហៅវត្តផ្ទះគរ) ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ សូមឱ្យប្រជាពលរដ្ឋកុំជឿតាមពាក្យឃោសនារបស់គណបក្សដទៃ ដែលឃើញមុខតែពេលបោះឆ្នោត ក្រោយបោះឆ្នោតមិនដឹងទៅណានោះ។

ជាក់ស្ដែងក្នុងខេត្តពោធិ៍សាត់ រាជរដ្ឋាភិបាលបានផ្ដល់សមិទ្ធផលធំៗជាច្រើន ដូចជា វារីអគ្គីសនីស្ទឹងអាតៃ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ១០ ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ប្រព័ន្ធធារាសាស្ត្រចារឹក ទំនប់ទី៣ ទី៥ ទំនប់ដំណាក់ឈើក្រំ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ជាច្រើនកន្លែង ផ្លូវកៅស៊ូជនបទ ហើយសព្វថ្ងៃនេះកំពុងសាងសង់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្គាវ៉ាត់ទៀត។ ឭ

ជាមួយគ្នានេះ ខេត្តមានរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតគ្រឿងអគ្គីសនី រោងចក្របង្គុំរថយន្ដFord និងរោងចក្រផ្សេងៗទៀត ដែលស្រូបទាញកូនចៅប្រជាពលរដ្ឋយើង ឱ្យមានការងារធ្វើ ទទួលបានប្រាក់ខែចិញ្ចឹមជីវិត កាត់បន្ថយភាពក្រីក្រ និងមិនធ្វើចំណាកស្រុក។

លោករដ្ឋមន្ត្រីបន្ថែមថា សមិទ្ធផលទាំងនោះ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ បើគ្មានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ដែលបានមកពីការខិតខំប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងការចូលរួមគាំទ្រ ពីសំណាក់បងប្អូនពុកម៉ែប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោក កែវ រតនៈ សូមឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំ និងគាំទ្រគ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានលេខរៀងទី១៨ ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេស និងបន្តគាំពារបងប្អូនបន្តទៀត។

ក្នុងឱកាសនោះ​ លោក កែវ រតនៈ ក៏បានរៀបចំវត្ថុកំដរដៃ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំអន្លង់វិល ដែលមកចូលរួមទាំងព្រឹក និងល្ងាច ប្រមាណជិត២ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម ទឹកស៊ីអ៊ីវនិងទឹកត្រី១យួរ ឆៃប៉ូវ១គីឡូក្រាម និងដូង១ដើមផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.