ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

រដ្ឋមន្ត្រី កែវ រតនៈ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរាំងទិល ស្រុកកណ្តៀង

រដ្ឋមន្ត្រី កែវ រតនៈ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរាំងទិល ស្រុកកណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់គ្បឿង ដែលទើបនឹងសាងសង់រួច មានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះដែរ បានការអញ្ជើញចូលរួមពី លោក ម៉ៅ សាន អនុប្រធានគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត, លោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំរាំងទិល និងឃុំស្យា អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងប្រជានេសាទក្នុងឃុំ ជាច្រើនកុះករ។

ថ្លែងនៅចំពោះមុខប្រជានេសាទ លោក កែវ រតនៈ បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរាំងទិល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយ ក្នុងស្រុកកណ្តៀង ដើម្បីបម្រើផលប្រយោជន៍ដ៏ចាំបាច់ ជូនប្រជានេសាទក្នុងឃុំរាំងទិលទាំងមូល ខណៈដែររដូវវស្សា គឺលិចទឹកពុំមានទីទួល សម្រាប់រៀបចំមង្គលការ ឬពិធីបុណ្យផ្សេងៗ។ ម្យ៉ាងវិញទៀត ក៏ជាទីកន្លែងសម្រាប់ទុកដាក់សម្ភារៈគណបក្ស និងសម្ភារៈមួយចំនួនទៀតដែលចាំបាច់ សម្រាប់ទុកចែកជូនប្រជានេសាទ ដែលទីទ័ល និងខ្វះខាត ក្នុងរដូវបិទនេសាទផងដែរ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលដែលបម្រើប្រយោជន៍រួមនេះ ក៏អាចនិយាយបានថា ជាសមិទ្ធផលដែលបង្ហាញពីវឌ្ឍនភាព របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកស្ទួយនូវ សន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ដែលមានការគោរពស្រឡាញ់ និងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាជាច្រើនកុះករ។

លោកក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ពិសេសលោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំរាំងទិល និងឃុំស្យា ដែលតែងតែដឹកនាំតម្រង់ទិស និងជួយជាគំនិតយោបល់ លើការអភិវឌ្ឍន៍ឃុំ និងចុះជាប់ជាប្រចាំ ជួយដល់ប្រជានេសាទ ដែលជួបការលំបាកជាក់ស្តែង។

លោកសង្កត់ធ្ងន់ថា ពិតណាស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជូនប្រជាជន និងជាតិមាតុភូមិ ដូច្នេះហើយយើងត្រូវចូលរួមថែរក្សាសុខសន្តិភាព តាមរយៈការទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ឆាប់ៗនេះ ព្រមទាំងចូលរួមថែរក្សា ការពារព្រៃលិចទឹក និងគោរពច្បាប់ជលផលទាំងអស់គ្នា ដើម្បីជាជម្រកត្រីពងកូន និងធ្វើឱ្យទិន្នផលត្រីរបស់យើងមានការកើនឡើង ជាប្រយោជន៍ដល់មនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានរៀបចំវត្ថុកំដរដៃ ជូនដល់ប្រជានេសាទ ជាង៧០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ និងប្រេងឆា១ដប។ ជាមួយគ្នានោះក្នុងព្រឹកថ្ងៃដដែល លោក កែវ រតនៈ ក៏បានបន្តចុះពិនិត្យស្ថានភាពទិន្នផលត្រី នៅតំបន់អភិរក្សកោះព្រែករាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវក្រុមការងារគណបក្សប្រជាជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគម សហការរួមគ្នាអភិរក្សផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.