ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោក វង សូត អបអរសាទរសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ៤៤៨នាក់ ដែលគ្រប់អាយុបោះឆ្នោត នៅក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក

លោក វង សូត អបអរសាទរសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ៤៤៨នាក់ ដែលគ្រប់អាយុបោះឆ្នោត នៅក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ត្បូងឃ្មុំ)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៤៤៨ នាក់ស្រី២០៨ នាក់ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតមកពីតាមបណ្តាភូមិនានា ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាស បញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាសាខាបក្សចំណុះឱ្យគណៈកម្មការធិការបក្សមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

ការប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនឃុំកណ្តោលជ្រុំ។

នាឱកាសនោះ លោក វង សូត បានលើកឡើងថា ប្រទេសកម្ពុជាយើងរហូតមកដល់សព្វថ្ងៃនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យកាត់ដេរផងដែរ។ ពិសេស ផលផ្លែផ្កាដែលបានមកពីកំណើនសេដ្ឋកិច្ចជាតិហើយបែងចែកផលផ្លែផ្កានោះដល់ប្រជាពលរដ្ឋជាទូទៅដោយគិតទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានផ្សេងៗ ដែលបានចូលរួមចំណែកក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោក វង សូត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមកដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយយើងបានឃើញនូវអ្វីដែលជាស្នាដៃ ឬក៏ជាសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាដឹកនាំ និងរៀបចំអភិវឌ្ឍន៍ប្រទេសជាតិ រហូតដល់សព្វថ្ងៃនេះ។ ពោលគឺគណបក្សប្រជាជនកម្ពុជាយើងមានពាក្យស្លោកមួយឃ្លាថា «អរគុណសន្តិភាព» បើមានសន្តិភាព ទើបមានការអភិវឌ្ឍហើយបើគ្មានសន្តិភាពកុំនិយាយឡើយដល់ការ អភិវឌ្ឍហើយចង់ធ្វើអ្វីក៏មិនបានដែរ នេះជាការពិតដែលយើងបានឃើញ ដោយឥឡូវនេះយើងកំពុងរស់នៅក្នុងសុខសន្តិភាព។

លោក វង សូត សង្ឃឹមថា បងប្អូនស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទោះបីជាបងប្អូនមកពីប្រភពណាក៏ដោយដោយសារតែការស្រឡាញ់ទើបយើងស្មោះស្ម័គ្រមករួមរស់នៅក្នុងមហាគ្រួសារគណបក្សប្រជាជន។ ហើយអ្វីដែលពិសេសនោះសមាជិកគណបក្សប្រជាជនគឺជាកោសិកាមួយរបស់គណបក្សក្នុងការគាំទ្រដល់ការបោះឆ្នោតតាមអាណត្តិដែលច្បាប់បានកំណត់នោះហើយជាសក្តានុពលរបស់គណបក្ស និងប្រទេសជាតិ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រី វង សូត សូមកោតសរសើរ និងសម្តែងនូវការអបអរសាទរចំពោះការចូលរួមចំណែករបស់បងប្អូនសមាជិកសមាជិកា។ លោកសង្ឃឹមថា បងប្អូនយើងនឹងក្លាយទៅជាកម្លាំងចលករមួយ ដ៏ខ្លាំងដើម្បីរួមចំណែកដល់គណបក្សប្រជាជន។

ដោយឡែកគណបក្សប្រជាជនយើងនៅក្នុងឃុំកណ្តោលជ្រុំ នឹងទទួលបានសំឡេងគាំទ្រកាន់តែច្រើនឡើងថែមទៀត នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ។ ពិសេសការគាំទ្រកាន់តែច្រើន ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដើម្បីរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរបើសន្តិភាពស្ថិតស្ថេរការអភិវឌ្ឍពិតជាទៅមុខជានិច្ច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.