ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

អនុវត្តន៍អនុសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ណែនាំឲ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន និងត្រូវដោះស្រាយដោយភាពទន់ភ្លន់

អនុវត្តន៍អនុសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ណែនាំឲ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន និងត្រូវដោះស្រាយដោយភាពទន់ភ្លន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវមួយ ដោយណែនាំឲ្យសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច និងត្រូវដោះស្រាយជាមួយគ្នា ដោយភាពទន់ភ្លន់។

សេចក្តីអំពាវនាវបានឲ្យដឹងថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី «ការផ្អាកបណ្តោះអាសន្នការរឹបអូសផ្ទះ របស់អតិថិជនមិនទាន់បានបង់ប្រាក់ នីតិវិធីដោយធ្វើឥណទានឡើងវិញ» ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋានរស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តរទៀត និងមាននិរន្តរភាព។

ជាមួយគ្នានេះដែរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចាត់វិធានការបន្ទាន់ ដោយធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលជាសមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាពិនិត្យលទ្ធភាព និងអនុវត្តន៍ដូចខាងក្រោម៖

ទី១៖ ធ្វើការសិក្សាលម្អិត និងឲ្យបានស៊ីជម្រៅពីស្ថានភាពអតិថិជន ដែលមានបំណុល និងមានបញ្ហាលទ្ធភាពបង់ពិតប្រាកដ។

ទី២៖ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌបង់ប្រាក់ និងផ្អាកការរឹបអូសផ្ទះអតិថិជន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួន និងបញ្ហាប្រឈមនានាពិតប្រាកដ។

ទី៣៖ ផ្ដល់ភាពទន់ភ្លន់ និងជួយសម្របសម្រួលជូនដល់អតិថិជន ដែលជួបបញ្ហាប្រឈមបង់រំលស់ជាមួយក្រុមហ៊ុនបុរី និងរៀប
ចំការធ្វើឥណទានឡើងវិញ។

ទី៤៖ ករណីក្រុមហ៊ុនដែលមានការរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមក្រុមហ៊ុនធ្វើការពិនិត្យឡើងវិញ ដើម្បីប្រគល់ប្រាក់ ឬសងលុយទៅអតិថិជនវិញ ឬរកដំណោះស្រាយសមរម្យណាមួយជូនអតិថិជន ដោយភាពទន់ភ្លន់។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការអនុវត្តសេចក្តីអំពាវនាវនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងរៀបចំយន្តការការងារ និងសហការជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាព លទ្ធភាពរបស់អតិថិជន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលតាមការចាំបាច់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.