ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ស្វាយរៀង)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានបន្ដជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា រហូតជាង៦លាននាក់ នៅទូទាំងប្រទេស។

លោកបន្ដថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត គឺបង្ហាញច្បាស់អំពីអត្រាដ៏ច្រើនលើសលប់ នៃការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពនូវតួនាទីជាពលរដ្ឋល្អ ដែលត្រូវជ្រើសរើសអ្នកដឹកនាំជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន ជាពិសេសអ្នកដែលបានបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានមហាជន រួមទាំងគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន និងបណ្តុះបណ្តាលសមត្ថភាពចំណេះដឹង និងចំណេះធ្វើ ជាពិសេសគុណធម៌ សីលធម៌ ដើម្បីឲ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ដែលត្រូវចូលរួមជាមួយគណបក្សក្នុងការអនុវត្តកម្មវិធីនយោបាយ និងបេសកកម្មនានាបម្រើ ឲ្យផលប្រយោជន៍របស់សង្គមជាតិ។ តួនាទីរបស់យុវជនបក្សគ្រប់រូប គឺការចូលរួមធ្វើសកម្មភាពជាមួយគណបក្ស តាមរយៈកិច្ចការស្ម័គ្រចិត្ត និងក្នុងបុព្វហេតុការពារនិរន្តភាពនៃការដឹកនាំរបស់បក្ស ដើម្បីធានាលំនឹងស្ថិរភាព និងឱកាសសម្រាប់បច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិត បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គមក្រោមម្លប់នៃសុខសន្តិភាព។

ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សសម្រាប់ពេលខាងមុខ, យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់រូប ដែលជាកម្លាំងឆ្អឹងខ្នងដ៏មានសារៈសំខាន់ និងពោរពេញដោយថាមភាព ត្រូវបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចចំនួន ៣សំខាន់គឺ៖ ទី១៖ ថែរក្សាសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន, ទី២៖ បង្កើននូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត និងទី៣៖ រៀបចំមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.