ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង៖

* សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥លានរៀល ជូនដល់កម្មការិនីមួយរូប ដែលសម្រាលកូនភ្លោះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយមិនបានចាត់ចែងការឧបត្ថម្ភដល់ស្ត្រីរូបនេះ កាលពីថ្ងៃម្សិលមិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមងាយនឹងបង្កើត តែការពន្លត់ភ្លើងសង្គ្រាមមិនងាយស្រួលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លន់ នល់ សម្រេចចិត្តបង្កើតឱ្យមានសង្គ្រាមត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ តែសង្គ្រាមនោះ បានបង្ហហន្តរាយយ៉ាងធំធេង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានសុខសន្តិភាពមកវិញ សម្តេចបានយក «ក្បាល» ទៅដូរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជាមួយកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ។ តែជាការជួបដើម្បីបានដោះស្រាយពីបញ្ហាតូច រហូតដល់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍រាល់សមាជិកបក្សប្រឆាំង លើកលែងតែជនក្បត់ជាតិ៣ជំនាន់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបំភ្លៃការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ ដែលថាសម្តេចសម្លាប់ខ្មែរឥស្លាម។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា បេសកកម្មស្វែងរកលុយរបស់ជនក្បត់ជាតិ៣ជំនាន់ ទទួលបរាជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម កម្ពុជានឹងទាក់ទាញការវិនិយោគលើការកែច្នៃអង្ករ កែច្នៃស្វាយចន្ទី និង ដំឡូងមី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងនិយាយថា រាជរដ្ឋាភិបាលដឹកនាំមិនល្អឱ្យពលរដ្ឋទៅធ្វើក្រៅប្រទេស តែនាំគ្នាទៅប្រមូលលុយពីពលករខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសវៀតណាម ជួបបញ្ហាខ្វះថាមពលអគ្គិសនី ដោយសាររលកកម្តៅ និងការផលិតថាមពលមិនគ្រប់។

* សម្តេចតេជោ ហ៊ុន សែន ស្នើទៅម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរី។

* សម្តេចតេជោ ហ៊ុន សែន ណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពស្រឡាញ់របស់កម្មករ កម្មការិនី បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យស្រាវជ្រាវរកទិន្នន័យ អ្នកដែលត្រូវគេរឹបអូសផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករ-កម្មការិនី ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖២២នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.