ជនបោកប្រាស់ មុំ អស្សនី សារភាពចំពោះមុខសមត្ថកិច្ចកន្លងទៅ ករណីឆបោកដោយសារតែខ្លួនវក់នឹងល្បែង (Video inside)
(ភ្នំពេញ)៖ ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជា វាគ្មិនពិសេសរបស់ លោក តាំង សារាដា នៅក្នុងសារព័ត៌មាន The Cambodia Daily ដើម្បីនិយាយបោកប្រាស់ បំភ្លៃខុសពីការពិត។
ជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីឆ្នាំ២០២១ ចំពោះករណីក្លែងជា អគ្គនាយករងអន្តោប្រវេស និងក្លែងបន្លំឯកសារហត្ថលេខា ៧ច្បាប់ ក្នុងនោះក៏មានការក្លែងហត្ថលេខាសម្តេចក្រឡាហោម ស ខេង ផងដែរ ដើម្បីបោកប្រាស់មនុស្ស៥នាក់ ក្នុងទឹកប្រាក់ជាង១ម៉ឺនដុល្លារ។ នៅចំពោះមុខសមត្ថកិច្ច ជនអគតិ មុំ អស្សនី បានសារភាពថា មូលហេតុដែលខ្លួនសម្រេចក្លែងឯកសារ និងបោកប្រាស់ផ្សេងៗនោះ ក៏ដោយសារតែខ្លួនចាញ់ និងវក់នឹងល្បែង។
សូមទស្សនាវីដេអូសារភាពរបស់ លោក មុំ អស្សនី នៅចំពោះមុខសមត្ថកិច្ចដូចខាងក្រោម៖










