ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ញេីញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឧត្តមទីប្រឹក្សានៃ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងពិធីសច្ចា និងបំពាក់កន្សែងជូនដល់សមាជិកកាយរិទ្ធិជាតិកម្ពុជាចំនួន ១០៩៤នាក់ ក្នុងខេត្តកណ្ដាល

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ញេីញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឧត្តមទីប្រឹក្សានៃ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងពិធីសច្ចា និងបំពាក់កន្សែងជូនដល់សមាជិកកាយរិទ្ធិជាតិកម្ពុជាចំនួន ១០៩៤នាក់ ក្នុងខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ញេីញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឧត្តមទីប្រឹក្សានៃ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងពិធីសច្ចា និងបំពាក់កន្សែងជូនដល់សមាជិកកាយរិទ្ធិជាតិកម្ពុជាចំនួន ១០៩៤នាក់ ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ញេីញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឧត្តមទីប្រឹក្សានៃ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងពិធីសច្ចា និងបំពាក់កន្សែងជូនដល់សមាជិកកាយរិទ្ធិជាតិកម្ពុជាចំនួន ១០៩៤នាក់  ស្រី៦៥៥នាក់ ក្នុងខេត្តកណ្ដាល។

សម្រាប់ស្រុក÷

១.ស្រុកកៀនស្វាយ

២.ស្រុកខ្សាច់កណ្ដាល

៣.ស្រុកកោះធំ

៤.ស្រុកល្វាឯម

៥.ស្រុកលើកដែក

៦.ស្រុកមុខកំពូល

៧.ស្រុកស្អាង

ខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពី លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធជាតិកម្ពុជា និងលោក លោកស្រី អិបាលរង អភិបាលស្រុកទាំង ០៧ កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ថ្លែងក្នុងពិធីនេះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងនូវអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មាធិការ យុវជនកាយរឹទ្ធិ ថ្នាក់ខេត្ត និងក្រុង ស្រុក ព្រមទាំងក្មួយៗសិស្សានុសិស្ស ដែលជាសមាជិកកាយរិទ្ធទាំងអស់ ដែលបានធ្វើ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង នៅថ្ងៃនេះ គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗ ត្រូវចាំថា ចលនាកាយរឹទ្ធិ គឺរួមចំណែក ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឲ្យក្លាយទៅជាពលរដ្ឋ មានទំនួលខុសត្រូវ នឹងទៅជាសមាជិក សហគមន៍តាមមូលដ្ឋាន រស់នៅក្នុងសហគមន៍ ជាតិ និងអន្តរជាតិ។

លោក បានបញ្ជាក់ថា យុវជនកាយរឹទ្ធិ គឺដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន ក្នុងសង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត ដូច្នេះក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យ របស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ ៣ល្អគឺ សិស្សល្អ កូនល្អ មិត្តល្អ និងមិនត្រូវយកតួនាទី ជាកាយរឹទ្ធិ ប្រព្រឹត្តអំពើ ដែលខុសច្បាប់នោះឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជនកាយរីទ្ធិទាំង១០៩៤នាក់ ដែលមកពីស្រុកទាំង០៧នេះ ត្រូវគោរពច្បាប់កាយរឹទ្ធិ ទាំង១០ ប្រការនិងអនុវត្តន៍ តាមពាក្យសច្ចា ប្រណិធាន របស់កាយរីទ្ធិ ឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត ទៅតាមពាក្យស្លោក របស់កាយរឹទ្ធិ គឺធ្វើអំពើល្អ ឲ្យបាន ១ ក្នុង១ថ្ងៃ យ៉ាងតិច ។

ឯកឧត្ដមបានបន្តថា ក្មួយៗ ត្រូវចាំថា កាយរឹទ្ធិកាយ, កាយគឺ កាយសម្បទា និងរឹទ្ធិគឺ អំណាច ដូច្នេះសូមក្មួយ ត្រូវថែរក្សាសុខភាព ឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិ ត្រូវប្រកបដោយឆន្ទៈ និងលើកស្ទួយតំលៃ របស់យុវជន ព្រោះក្មួយៗ ជាសសរទ្រូង នៃប្រទេសជាតិ ប្រកបដោយចំណេះ ជំនាញ ពិតប្រាកដ លើកស្ទួយកិត្យានុភាពជាតិ ឱ្យបានថ្កុំថ្កើង ស័ក្ដិសមជាយុវជនបន្តវេន ដែលមានមនសិការស្នេហាជាតិ មាតុភូមិ និងគោរពបូជា ឱ្យអស់ពីចិត្តថ្លើមគឺជាតិ សាសនា ព្រះមហាក្សត្រ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.