ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលចំណាយថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍ និងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញ ដែលផ្តល់នូវផលចំណេញដល់សេដ្ឋកិច្ចជាតិ។

ប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រលើការអភិវឌ្ឍនោះទេ។ ដូច្នេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសណាមួយនោះឡើយ។

ដើម្បីធ្វើណាឱ្យប្រជាពលរដ្ឋឆាប់ទទួលបានផ្លូវសម្រាប់ធ្វើដំណើរនោះ, សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសម្រេចចិត្តលើកពេលការថ្លែងសន្ទរកថា ក្នុងវេទិកាស្តីពី «សកម្មភាពសកល សម្រាប់ការអភិវឌ្ឍ» ​ដែលនឹងប្រព្រឹត្តធ្វើនៅវេលាម៉ោង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «បើសិនមានតម្រូវការ ខ្ញុំអាចលើកពេលអាសន្ទរកថាទៅថ្ងៃផ្សេង ហើយយកថ្ងៃទី៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវហ្នឹង (ផ្លូវក្រវាត់ក្រុងទី៣)»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាប់ទៅលោក វ៉ាង វិនធាន ថាការធ្វើឯកអគ្គរដ្ឋទូតចិន នៅប្រទេសកម្ពុជា គ្មានពេលទំនេរនោះទេ គឺនឹងមានការកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជាប់ជានិច្ច។ ដូច្នេះ ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ចិន មិនខកចិត្តនោះទេ ដោយសារតែរបៀបធ្វើការរបស់រដ្ឋាភិបាល តែងតែធ្វើការពិគ្រោះគ្នាជាមួយបណ្តាប្រទេសជាចិត្តមិត្ត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន តែងតែគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន ត្រង់នេះហើយដែលប្រទេសទាំងពីរ បានបន្តធ្វើកិច្ចការងារជាមួយគ្នាដោយរលូន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើតាមខ្លួននោះឡើយ។

សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.