ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម គួច ចំរើន បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម

ឯកឧត្តម គួច ចំរើន បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម គួច ចំរើន បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលបានពីបងប្អូនសប្បុរសជន ដើម្បីយកទៅប្រើប្រាស់បម្រើឱ្យសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាជាដើម។

ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណ និងអគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសក្នុង និងក្រៅខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តមានថវិកា សម្ភារៈ និងធនធានយកមកបម្រើនូវសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៀត ជាពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន។ល។ ហើយសាខាកាកបាទក្រហមខេត្ត រង់ចាំទទួលការបរិច្ចាគរបស់បងប្អូនសប្បុរសជនពីគ្រប់ទិសទី និងគ្រប់ពេលវេលា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺនៅរង់ចាំទទួលពីសប្បុរសជនតាមសុទ្ធាក្នុងការចូលរួមបរិច្ចាគមកសាខា ទោះបីថវិកា ឬសម្ភារៈក៏ដោយ នេះជាទឹកចិត្តមនុស្សធម៌របស់បងប្អូនសប្បុរជន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកា និងសម្ភារៈពីសប្បុរសជនចំនួន ៤លើក ក្នុងឱកាសទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ក្នុងនោះរួមមាន៖
-លើកទី១ ទទួលបានថវិកាចំនួន ១២៥,៥១៥,០០០រៀល និង ៣៣៥,៣៧២ដុល្លាអាមេរិក
-លើកទី២ ទទួលបានថវិកាចំនួន ១៣២,៨៦៥,០០០រៀល និង ៣៥៧,៧៧២ដុល្លាអាមេរិក
-លើកទី៣ ទទួលបានថវិកាចំនួន ៨២,៧៦៥,០០០រៀល និងដុល្លា ១៤៥,០៥០ដុល្លាអាមេរិក ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.