ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក គង់ សោភ័ណ្ឌ ជំរុញឱ្យអនុសាខាកាកបាទក្រហមជុំវិញខេត្តកណ្តាល បន្តកៀរគរសប្បុរសជនឲ្យបានច្រើនដើម្បីជួយដល់ពលរដ្ឋក្រីក្រ

លោក គង់ សោភ័ណ្ឌ ជំរុញឱ្យអនុសាខាកាកបាទក្រហមជុំវិញខេត្តកណ្តាល បន្តកៀរគរសប្បុរសជនឲ្យបានច្រើនដើម្បីជួយដល់ពលរដ្ឋក្រីក្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល លោក គង់ សោភ័ណ្ឌ បានជំរុញសមាជិកសមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តកៀរគររកសប្បុរសជននានា ក្នុងការចូលរួមឧបត្ថម្ភការងារមនុស្សធម៌ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានាដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានជំរុញបែបនេះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សាខា លើការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងការលំបាក ប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹង និងប្រជាពលរដ្ឋដែលទទួល រកនូវគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល គឺដោយមានការចូលរួមឧបត្ថម្ភពីលោក លោកស្រី ដែលជាសមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយនឹងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគនានា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម នានានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានទាន់ពេលវេលា។

លោកសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តកៀរគររកសប្បុរសជននានាជួយឧបត្ថម្ភនិងគាំទ្រដល់សកម្មភាពរបស់សាខាលើការងារមនុស្សធម៌បន្ថែមទៀត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»៕

 

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.